ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បាត់មុខប៉ុន្មានឆ្នាំសោះ កុមារី ហេង សាន់ឌី អតីតបេក្ខភាព The Voice Kid Cambodia ធំពេញក្រមុំមើលមិនចង់ស្គាល់

    BY Khmernote Media July 3, 2020
    បាត់មុខប៉ុន្មានឆ្នាំសោះ កុមារី ហេង សាន់ឌី អតីតបេក្ខភាព The Voice Kid Cambodia ធំពេញក្រមុំមើលមិនចង់ស្គាល់

    ប្អូនស្រី ហេង សាន់ឌី ដែលជាអតីតបេក្ខភាពកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែសម្រស់របស់ប្អូនកាន់តែស្អាតឡើង ខណៈពេលដែលបច្ចុប្បន្នវ័យក៏កាន់តែធំពេញក្រមុំ។ គេនៅចាំបានថា នៅសម័យប្រឡងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ នាឆ្នាំ២០១៧ ប្អូនស្រី ហេង សាន់ឌី មានវ័យទើបតែ១៣ឆ្នាំប៉ុណ្ណោះ។

    ក្រោយមកនាងក៏បានចូលសម្តែង MV នៅក្នុងបទចម្រៀងរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា គឺបទ «ពាក្យម៉ែក្នុងចិត្តកូន» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបន្ទាប់មកទៀតក៏បានចូលរួមសម្តែងជាតួអង្គមួយរូបក្នុងរឿង “កូនពស់កេងកង” និងបច្ចុប្បន្នប្អូនស្រី សាន់ឌី មានវ័យ១៦ឆ្នាំហើយ៕

    Share This Post: