ផ្ទុះការខឹងសម្បារអ្នកផលិត MV ចម្រៀងមួយបទ អោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជា “ពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន”
- July 4, 2020
ចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។

ដោយសារវិដេអូឃ្លីបខ្លីនេះ បានចែករំលែកសាយភាយពេញបណ្តាញសង្គម Youtube និង Facebook ក៏ស្រាប់តែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកដែលមានដើមកំណើតក្នុងខេត្តព្រៃវែង ហើយក្នុងនោះលោក ផែង វណ្ណៈ ក៏បានសរសេរសំណេរមួយថា៖ “ក្នុងនាមខ្ញុំជាអ្នកខេត្តព្រៃវែងម្នាក់ សូមប្រឆាំងដាច់ខាត ចំពោះអ្នកនិពន្ធថោកទាបដែលមេីលងាយអ្នកព្រៃវែង ដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សអាក្រក់ សុទ្ធតែចោរលួច ចោរប្លន់។ ប្រញាប់សុំទោសអ្នកព្រៃវែងជាបន្ទាន់ បេីមិនចង់មានរឿង !” ក្រៅពីនោះក៏មានការរិះគន់ពីសំណាក់មហាជនជាច្រើនរូបទៀតផងដែរ៕





- Share This Post:






