សិល្បៈ

លោកហេង ឡុង ថាកំពុងមានចំណាត់ការលើអ្នកនិពន្ធ ដែលជេរដៀលអ្នកព្រៃវែង ហើយបញ្ជាក់ថាផលិតកម្មមួយនេះ មិនមានសូមច្បាប់អនុញ្ញាតពីក្រសួងឡើយ

BY
Khmernote Media
July 5, 2020

ចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip] ដោយតួសំដែង ដៀលអ្នកខេត្តព្រៃវែង ថាសុទ្ធតែជាពូជ ចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។

លោកហេង ឡុង បានបង្ហោះបញ្ជាក់នៅក្នុងផេកផ្លូវការរបស់លោកថា៖ សូមគោរពជម្រាបបងប្អូនមហាជនឲ្យបានជ្រាបថា
ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌មនិងវិចិត្រសិល្បៈ កំពុងតែមានចំណាត់ការទៅលើអ្នកនិពន្ធបទដែលប្រើពាក្យអសុរោះ និងជេរដៀលទៅដល់អ្នកស្រុកព្រៃវែងហើយ ដើម្បីឲ្យចេញមុខសុំទោសជាសាធារណៈ និងលុបបទនេះចេញពីបណ្ដាញសង្គម។
សូមបញ្ជាក់ៈ ផលិតកម្មនេះមិនមានសូមច្បាប់អនុញ្ញាតពីក្រសួងឡើយ ហើយលេខទូរសព្ទក៏មិនទាន់អាចទំនាក់ទំនងបានដែរ។
ខ្ញុំបាទនឹងជម្រាបជូននៅព័ត៌មានថ្មីជាបន្តទៀត! 🙏🙏🙏🙏 ភ្នំពេញ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០៕

Share This Post: