បច្ចេកវិទ្យា

ជឿទេ? នាឡិការបស់ក្រុមហ៊ុន Apple លក់ដាច់ជាងនាឡិការបស់ក្រុមហ៊ុន Rolex, Swatch និងឧស្សាហកម្មនាឡិកា Swiss ទាំងអស់ទៀត!

BY
Khmernote Media
February 12, 2018

ជាការពិតណាស់ Apple គឺជាក្រុមហ៊ុនផលិតនាឡិការដ៏ធំមួយលើពិភពលោក ដែលផលិតផលរបស់ក្រុមហ៊ុននេះទទួលបានការគាំទ្រខ្លាំងជាងបណ្ដាអ្នកប្រើប្រាស់ជាជាងឧស្សាហកម្មនាឡិកាស្វីសទៅទៀត បើគិតត្រឹមត្រីមាសចុងក្រោយ។ អាចនិយាយបានថា នេះគឺជាជោគជ័យដ៏អស្ចារ្យមួយទៀត បន្ទាប់ពីផលិតផល iPhone បើយោងតាមការប៉ាន់ប្រមាណនៃការលក់នាឡិកា Apple របស់អ្នកស្រាវជ្រាវឧស្សាហកម្ម Canalys និង IDC បានចេញផ្សាយពីស្ថិតិជាទូទៅនៃសហព័ន្ធឧស្សាហកម្មនាឡិកាស្វីស។ Canalys ប៉ាន់ស្មានថាក្រុមហ៊ុន Apple បានលក់នាឡិកា Apple ចំនួន 8 លានគ្រឿងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ2017។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានចូលខ្លួនប្រឡូកក្នុងទីផ្សារនាឡិកាត្រឹមរយៈពេល 4ឆ្នាំប៉ុណ្ណោះ ស្របពេលជាមួយនឹង Switzerland បានឈរលើវិស័យនេះជាច្រើនសតវត្សមកហើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple មិនបានបង្ហាញពីតួលេខជាក់លាក់នៃការលក់ Apple Watch ឡើយ ប៉ុន្ដែ យើងដឹងត្រឹមថាផលិតផលនាឡិកានេះ លក់ដាច់ជាងផលិតផលរបស់ក្រុមហ៊ុន Rolex, Swatch, Omega និងឧស្សាហកម្មនាឡិកា Swiss ទាំងអស់ទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការលក់ Apple Watch បានកើនឡើងរហូតដល់ 50% ឯណោះក្នុងត្រីមាសទី4។ នេះបើយោងតាមការលើកឡើងរបស់នាយកប្រតិបត្តិលោក Tim Cook កាលពីថ្ងៃទី01 ខែកុម្ភៈ កន្លងមកនេះ។

Fu

ខ្មែរណូត

ប្រភព៖ business insider

Share This Post: