បច្ចេកវិទ្យា

លេចធ្លាយទាំងរូបរាង និងតម្លៃរបស់ OnePlus 6

BY
Khmernote Media
May 15, 2018

ខណៈការបង្ហាញជាផ្លូវការកាន់តែខិតជិតមកដល់ ស្រាប់តែពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយរូបរាងរបស់ OnePlus 6 ពេញអិនធើណេត ថែមទាំងលេចធ្លាយតម្លៃទៀតផង។ តាមរយៈរូបភាពដែលបានលេចធ្លាយនោះ គឺ OnePlus 6 មានផ្ទៃអេក្រង់លាតស្ទើរពេញផ្ទៃខាងមុខ ព្រមទាំងមានក្បាលឆកផងដែរ ចំណែកឯកន្លែងស្គែនក្រយ៉ៅដៃវិញត្រូវបានប្តូរទៅដាក់នៅខាងក្រោយវិញ នៅពីក្រោមកាមេរ៉ាភ្លោះបញ្ឈ២គ្រាប់។

តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា OnePlus 6 ម៉ូដែល 64GB នឹងមានតម្លៃប្រហែល 519 អឺរ៉ូ (ប្រហែល 620 ដុល្លារអាមេរិក) និងម៉ូដែល 128GB តម្លៃប្រហែល 569 អឺរ៉ូ (ប្រហែល 680 ដុល្លារអាមេរិក) ហើយនេះជាស្មាតហ្វូនដំបូងបំផុតរបស់ OnePlus ដែលមានតម្លៃថ្លៃជាង 500 ដុល្លារអាមេរិក។

OnePlus 6 ត្រូវបានគេជឿជាក់ថា បំពាក់បន្ទះឈីប Snapdragon 845, RAM ទំហំ 8GB, កាមេរ៉ាទំហំ 16MP និង 20MP ជាមួយបច្ចេកវិទ្យាទប់លំនឹង OIS និងមានមុខងារថតរូបព្រិល background ផងដែរ ហើយស្មាតហ្វូននេះនឹងមានអាវក្រោះការពារទឹកទៀតផង។ OnePlus 6 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា នៅទីក្រុង London ចក្រភពអង់គ្លេស៕

អត្ថបទ៖ ឌី

ប្រភព៖ androidauthority

Share This Post: