បច្ចេកវិទ្យា

ចាប់ពី C2 រហូតដល់ C11 realme C series ដែលជាជម្រើសរបស់អតិថិជន ១៣លាននាក់ជុំវិញពិភពលោកបានមានការផ្លាស់ប្តូរកាន់តែប្រសើរឡើង

BY
srey nuch
July 14, 2020

ចាប់តាំងពី realme បានបង្កើតឡើងមកគឺមានការកំណត់ខ្សែរស្រលាយផលិតផលយ៉ាងច្បាស់លាស់ realme X series ដែលជា Flagship ស៊ីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អនិងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹង realme C series លំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំ។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង 13លាននាក់នៅទូទាំងពិភពលោក ដែលនេះគឺបានមកពីការនៅតែបន្តព្យាយាមយកចិត្តទុកដាក់របស់ realme ទៅលើគ្រឿងបំពាក់និងការរចនានៃស្មាតហ្វូនលំដាប់ថវិកា ។ ដូចជា C3 ដែលបានដាក់ប្រកាសកាលពីដើមឆ្នាំកន្លងមក មិនថាពណ៌ ការរចនា ឬក៏ការមានបំពាក់បន្ទះឈីប gaming ទាំងនេះសុទ្ធតែបង្ហាញនូវតម្រូវការខ្ពស់នៃ realme ទៅលើស្មាតហ្វូនលំដាប់ថវិកា។
នៅក្នុងថ្ងៃនេះ realme បានដាក់ប្រកាសស្មាតហ្វូនម៉ូឌែលថ្មីមួយនៃ realme C seriesនៅក្នុងប្រទេសឥណ្ឌា——realme C11 ដើម្បីបើកទំព័រថ្មីមួយនៃ realme C series ។ ហើយស្របពេលជាមួយគ្នានេះដែរ realme កម្ពុជាក៏បានប្រកាសជាផ្លូវការថា ម៉ូឌែល C11 នេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានាចុងខែកក្កដានេះផងដែរ ។

ចាប់ពី realme C2, C3 រហូតដល់ម៉ូឌែល realme C11 នេះ ភាពខុសគ្នានៃការដាក់ឈ្មោះក៏បានបង្ហើបថា realme C11 លើកនេះនឹងអាចក្លាយជាការចាប់ផ្តើមថ្មីមួយនៃ realme C series នឹងមានការកែប្រែអោយប្រសើរឡើងជាងមុន តែអ្វីដែលមិនផ្លាស់ប្ដូរនោះគឺ C11 គឺនៅតែបន្តយកចំនុចស្មាតហ្វុនលំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំធ្វើជាចំនុចលក់សំខាន់ដដែរ។ សមាជិកថ្មីនៃ realme C series លើកនេះ បន្ទាប់ពីបានធ្វើអោយប្រសើរឡើងហើយ តម្លៃគឺនៅតែរក្សារនៅដដែរគឺនៅចន្លោះពី 100ដល់200ដុល្លារ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមរង់ចាំតាមដានការដាក់ប្រកាសរបស់ realme C11 នៅចុងខែនេះទាំងអស់គ្នា។

Share This Post: