រំភើបភ្ញាក់ផ្អើលពេញហាង ជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ
ហ៊ោអបអរពេញហាង ជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ ដើម្បីពញ្ញាក់អារម្មណ៍អតិថិជនរបស់ខ្លួន ដោយធ្វើការចែករង្វាន់ទូរស័ព្ទ iPhone 11 Pro Max ដល់អ្នកឈ្នះរង្វាន់នៅក្នុងហាងស្រាបៀរផ្ទាល់តែម្តង។ អតិថិជនមានសំណាងចំនួន 6 នាក់ហើយ ដែលបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅហាង (Pumkin) និងហាង (Family BBQ) កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ។

រំភើបហួសថ្លែង ឈ្នះរង្វាន់នឹកស្មានមិនដល់! អតិថិជនមហាសំណាងម្នាក់ឈ្មោះ ភន់ ស្រីនាង(Phun Sreyneang) ដែលឈ្នះទូរស័ព្ទ iPhone 11 Pro Max នៅហាង (Family BBQ) ក្នុងរាជធានី ភ្នំពេញបានឲ្យដឹងថា “ខ្ញុំ និងមិត្តភក្តិបួនប្រាំនាក់ចេញពីធ្វើការពេលល្ងាចនៅថ្ងៃសុក្រ ក៏បបួល គ្នាទៅញ៉ាំអីជុំគ្នានៅហាង (Family BBQ) ។ ពេលទៅដល់ហាងមានគេប្រាប់ថា ស្រាបៀរ អង្គរ មានកម្មវិធី Surprise នៅក្នុងហាង។ ពួកយើងក៏កាម្ម៉ង់ស្រាបៀរ អង្គរ កន្លះកេសមកញ៉ាំ ស្រាប់តែខ្ញុំគាស់ភ្លាម ឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max បន្ទាប់មកអ្នកតំណាងស្រាបៀរ អង្គរ ក៏ប្រគល់រង្វាន់ជូនភ្លាមៗតែម្តង។ ខ្ញុំ និងមិត្តភក្តិរំភើបមែនទែន។

សំណាង អីក៏សំណាងយ៉ាងនេះ! អតិថិជនមហាសំណាងម្នាក់ទៀតឈ្មោះអឿ សីហា (Oeur Seiha) ដែលទទួលបានទូរស័ព្ទ iPhone 11 Pro Max ពីកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗនៅហាង (Pumkin) បានឲ្យដឹងដែរថា៖ ថ្ងៃនោះមិត្តភក្តិខ្ញុំបានតេហៅទៅញ៉ាំអីនៅហាង (Pumkin) ដើម្បីអបអរថ្ងៃខួបកំណើតរបស់គាត់។ ពេលទៅដល់ ខ្ញុំយកស្រាបៀរ អង្គរ មួយកំប៉ុងមកញ៉ាំ ស្រាប់តែឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ។ ភ្លាមៗនោះដែរ ស្រាប់តែឃើញក្រុមការងារស្រាបៀរ អង្គរ យកទូរស័ព្ទមួយគ្រឿងមកប្រគល់ឲ្យ។ ខ្ញុំឡើងភ្ញាក់ផ្អើល។
ក្រៅពីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max ភ្លាមៗនៅតាមហាងស្រាបៀរហើយ អតិថិជនរបស់ស្រាបៀរ អង្គរ ក៏មានឱកាសក្លាយជាម្ចាស់រថយន្តទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែពិនិត្យ មើលរង្វាន់ដ៏អស្ចារ្យនៅក្រោមក្រវិលកំប៉ុងស្រាបៀរ អង្គរ។
ស្រាបៀរ អង្គរ នៅមានរង្វាន់ជាច្រើនទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននៅក្នុងកម្មវិធី គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ។ បន្តជ្រើសរើសស្រាបៀរ អង្គរ
ដ៏ពេញនិយម ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់។ រីករាយជាមួយកម្មវិធីស្រាបៀរ អង្គរ ផ្តល់រង្វាន់ភ្លាមៗ និងកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ នៅទូទាំងប្រទេសកម្ពុជា។ គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន ហើយអ្នកឈ្នះរង្វាន់បន្ទាប់ក៏អាចជារូបអ្នក។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ
Don’t Drink and Drive.
