កូនប្រុសទាំងបីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមកជួបអ្នកគាំទ្រនៅភីអិនអិន
កម្លោះសង្ហារដែលជាកូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ មាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្ននាគ និងសុវត្ថិ សិរីវុឌ្ឈ បច្ចុប្បន្ននេះកំពុងតែឆក់យកបេះដូងយុវវ័យជាច្រើនមកគាំទ្រខ្លួន ជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។ ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យចម្រៀងឃើញថាបងប្អូនប្រុសទាំងបីនាក់ ហាក់មានសន្ទុះខ្លាំង ដោយសារតែពួកគេមានរូបសម្បត្តិស្រស់សង្ហារ ស្ទាយតុបតែងខ្លួនបែបយុវវ័យ ជាពិសេសបទចម្រៀងមួយបទៗអត្ថន័យចាក់ដោតបេះដូងយុវវ័យ។

នៅថ្ងៃអាទិត្យនេះ កម្មវិធី Ganzberg Uber Concert ដែលតែងតែផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានអញ្ជើញពួកគេទាំងបីនាក់មកជួបអ្នកគាំទ្ររបស់ខ្លួន ដោយនឹងបង្ហាញជាមួយបទចម្រៀងទើបតែចេញថ្មី ស្ទាយថ្មី និងទស្សនីយភាពប្លែកភ្នែកសម្រាប់ទស្សនិកជន។ នៅមានតារាចម្រៀងជាច្រើននាក់ទៀតដែលប្រជុំសុទ្ធតែតារាល្បីនឹងត្រូវបង្ហាញខ្លួននៅឆាកតន្ត្រីតែមួយជាមួយគ្នាមានដូចជាតារាចម្រៀងនិយមបទបរទេសកញ្ញា សុខ សីឡាលីន កញ្ញា សោភា ទេពី ក្រុមRose និងលោក ណូ ភាល័យ។

កុំភ្លេចទស្សនាកម្មវិធី Ganzberg Uber Concert នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០យប់ ដល់ម៉ោង ១០:៣០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
https://business.facebook.com/PNNTVCambodia/videos/280756479907029/


