រយៈពេលត្រឹមតែ៣ខែ Facebook លុបគណនីក្លែងក្លាយអស់ជិត៦០០លានគណនី
- May 19, 2018
បើយោងតាមលោក Guy Rosen អនុប្រធាននាយកដ្ឋានគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្យ Facebook បានឲ្យដឹងថា គិតត្រឹមរយៈពេលបីខែដំបូងនៃឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Facebook បានលុបចោលគណនី Facebook ក្លែងក្លាយបានចំនួន ៥៨៣ លានគណនី។
លោកបានបន្ថែមឲ្យដឹងទៀតថា គិតជាមធ្យមមានការប៉ុនប៉ងបង្កើតគណនី Facebook ក្លែងក្លាយចំនួន ៦,៥ លាន គណនីបានកើតឡើងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមិនា ដើមឆ្នាំនេះ។ លោកបានបញ្ជាក់ទៀតថា គិតជាមធ្យមមានអ្នកប្រើប្រាស់ Facebook សកម្មប្រចាំខែចំនួន ២,២ ពាន់លាន គណនី ហើយក្រុមហ៊ុនមិនចង់ឲ្យអ្នកប្រើប្រាស់គណនីក្លែងក្លាយទាំងនោះមករំខាន បន្លំ និងបង្កើតបញ្ហាផ្សេងៗ ដល់អ្នក ប្រើប្រាស់ពិតប្រាកដនោះទេ ទើបក្រុមហ៊ុនសម្រេចលុបគណនីក្លែងក្លាយទាំងនោះចោលតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ msn
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






