អនាគតស្មាតហ្វូនមិនមានប៊ូតុង ឬមិនមានគែមអេក្រង់ កំពុងតែខិតជិតមកដល់
- February 13, 2018
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួន ដែលមានផ្ទៃអេក្រង់ស្ទើរលាតសន្ធឹងពេញផ្ទៃខាងមុខ ដោយមិនមានប៊ូតុងចុចនោះទេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាស្មាតហ្វូនទាំងនោះនៅតែមិនមានអេក្រង់លាតសុទ្ធលើផ្ទៃខាងមុខដែរ ជាក់ស្តែងដូចជា iPhone X របស់ក្រុមហ៊ុន Apple ទោះជាមានគែមតូច គ្មានប៊ូតុង អេក្រង់ធំលាតស្ទើរពេញអេក្រង់ ក៏នៅតែមានក្បាលឆកខាងលើសម្រាប់បំពាក់កាមេរ៉ា និងមុខងារ Face ID ដែរ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបភាពស្មាតហ្វូនមួយ ដែលគំរូព្រៀងរបស់ក្រុមហ៊ុនចិន Vivo ដោយស្មាតហ្វូននោះមានគែមស្តើងស្ទើរពេញអេក្រង់ និងមិនមានប៊ូតុង ហើយលក្ខណៈមិនមានប៊ូតុងបែបនេះត្រូវបានគេសន្និដ្ឋានបានថា ស្មាតហ្វូននេះនឹងប្រើប្រាស់បច្ចេកវិទ្យាដូច Vivo X20 Plus ដែលខ្លួនទើបនឹងដាក់បង្ហាញដែរ គឺប្រើប្រាស់ផ្ទៃអេក្រង់លាត ជាមួយនឹងមុខងារស្គែនក្រយ៉ៅដៃនៅលើកញ្ចក់អេក្រង់តែម្តង។

មិនមែនមានតែ Vivo ទេ ដែលគ្រោងផលិតស្មាតហ្វូនអេក្រង់ពេញនោះ សូម្បីតែ Samsung ក៏គ្រោងនឹងផលិតដូចគ្នា ដោយសារតែពេលថ្មីៗនេះ Samsung បានចុះបញ្ចីប៉ាតង់សម្រាប់ផលិតស្មាតហ្វូនអេក្រង់ពេញតែម្តង ប៉ុន្តែចោះប្រហោងខាងលើ ដើម្បីសម្រាប់ទុកប្រើប្រាស់ជា speaker សម្រាប់ស្តាប់ទូរស័ព្ទ។ ប៉ុន្តែទោះជាយ៉ាងណាមិនមានការបញ្ជាក់ផ្លូវការណាមួយពីបណ្តាក្រុមហ៊ុនទាំងនោះឡើយ ហើយគេសង្ឃឹមថាអនាគាតស្មាតហ្វូនបែបនេះនឹងលេចចេញជារូបរាង៕

សេម
ប្រភព៖ businessinsider
- Share This Post:






