ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ដុំសាក Wireless ថ្មីរបស់ក្រុមហ៊ុន Samsung នឹងត្រូវបានដាក់បង្ហាញជាមួយនឹង Galaxy S9 តែម្ដង

    BY Khmernote Media February 13, 2018
    ដុំសាក Wireless ថ្មីរបស់ក្រុមហ៊ុន Samsung នឹងត្រូវបានដាក់បង្ហាញជាមួយនឹង Galaxy S9 តែម្ដង

    មិនយូរទៀតទេ ក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួន ហើយក្នុងនោះក៏មានភ្ជាប់មកជាមួយនឹងដុំសាក Wireless ជំនាន់ថ្មីផងដែរ។ យោងតាមការបែកធ្លាយ បន្ទះសាកឥតខ្សែនោះនឹងមានដង្កៀបសាកដល់ទៅពីរ ហើយមានសមត្ថភាពសាកថ្មបានលឿនទៀតផងរហូតដល់ទៅ 9V/1.67A, 9V/2A រឺ 12V/2.1A ឯណោះ។

    ចំពោះរូបរាងរបស់ឆ្នាំងសាកនេះ គឺដូចគ្នាទៅនឹងជំនាន់ចាស់ដែរ ប៉ុន្ដែប្រើប្រាស់ USB-C វិញសម្រាប់សាកថ្មចូល និងមានកង្ហារត្រជាក់មួយដើម្បីការពារការឡើងកម្ដៅពីការសាក Qi។ លើសពីនេះទៅទៀត ដុំសាកនេះក៏មានភ្ជាប់មកជាមួយនឹងពន្លឺមួយដែរសម្រាប់បញ្ជាក់ពីដំណើរការបញ្ចូលថ្ម។ ក្នុងនោះដែរ ពណ៌ក្រហមបានន័យថាកំពុងសាក ពណ៌បៃតងបានន័យថាសាកពេញ និងភ្លើងលោតភ្លឹបភ្លេតបញ្ចាក់ថាគាំង។

    ស្របពេលជាមួយគ្នានេះដែរ ស្រោមការពាររបស់កំពូលស្មាតហ្វូន Galaxy S9 ក៏ត្រូវបានបែកធ្លាយដែរ។ យោងតាមរូបភាពនោះបានបញ្ជាក់ឲ្យឃើញថា សម្រាប់ម៉ូដែល Galaxy S9+ គឺមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះផងដែរ។

    Fu

    ខ្មែរណូត

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay