LG BRANDSHOP សាខាទី១១ ក្នុងខណ្ឌទួលគោក ជាសាខាថ្មី ដែលបានបើកបំរើអតិថិជន នៅក្នុងសម័យកូវីដ១៩នេះ..
ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) បានបើកសម្ពោធ សាខាថ្មីមួយទៀតរបស់ខ្លួន ដែលជាសាខាទី១១ គឺ LG BRANDSHOP សាខាទួលគោក ដែលមានអាសយដ្ឋាន ផ្ទះលេខ 41 ផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 23 ខែ កក្កដា ឆ្នាំ 2020 ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) ក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជា។

ហាងទំនើប LG BRANDSHOP បានមានវត្ថមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2012 មកម្លេះ។ ដោយសារការមើលឃើញ ពីភាពរីកចំរើន នៅក្នុងប្រទេស ក៏ដូចជាការចង់ផ្ដល់ និង ពង្រីកសាខារបស់ខ្លួន ដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយ សំរាប់ការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG សំរាប់អតិថិជនទាំងអស់។ មើលឃើញសេចក្តីត្រូវការនេះ ទើបហាងទំនើប LG BRANDSHOP បានបើកបន្ថែមសាខាថ្មី របស់ខ្លួន មួយទៀត គឺ LG BRANDSHOP សាខាទួលគោក ដែលសាខានេះ ជាសមិទ្ធផលថ្មី និង ជាសាខាទី១១ ។

បច្ចុប្បន្នហាងទំនើប LG BRANDSHOP មាន៥សាខា នៅ ក្នុងរាជធានីភ្នំពេញ និង ៦ សាខាទៀត តាមបណ្ដាខេត្តក្រុងមួយចំនួន ដូចជា សាខាខេត្តកំពង់ចាម សាខា ខេត្តសៀមរាប, សាខាខេត្តបាត់ដំបង, សាខាក្រុងព្រះសីហនុ , សាខាក្រុងកំពត និង សាខាក្រុងតាខ្មៅ ។
ផលិតផល នៅLG BRANDSHOP សាខាទួលគោក ថ្មីនេះគឺ មានដាក់តាំងបង្ហាញ និងមានលក់នូវរាល់ឧបករណ៏អេឡិចត្រូនិច របស់ម៉ាកLG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា គោលបំណង ដែលក្រុមហ៊ុនលោក សហការ បើកហាង LG BRANDSHOP គឺដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់ នូវតំបន់សុវត្ថិភាព និងភាពងាយស្រួល ក្នុងការទិញផលិតផល LG ផ្តាច់មុខ ព្រមជាមួយផលិតផល ដែលប្រកបដោយគុណភាព។ លោកសូមសន្យាថា នឹងបន្តបើកហាង LG BRANDSHOP បន្ថែមទៀតនាពេលខាងមុខនៅតាមបណ្តាខេត្តផ្សេងៗទៀត ទោះបីជាស្ថិតស្ថានភាព កូវីដក៏ដោយ ព្រោះ ចក្ខុវិស័យរបស់យើង គឺធ្វើអោយជីវិតកាន់តែប្រសើរឡើង ជាមួយអតិថិជនរបស់យើង » ។

លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានមានប្រសាសន៍ផងដែរថា“ បញ្ហាសំខាន់ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការរីករាលដាលនៃជំងឺ កូវីដ ១៩ ដែលជំងឺនេះពិតជាធ្វើអោយមានភាពប៉ះពាល់ ជាសកល។ លោកថា បច្ចុប្បន្ននេះ យើងទាំងអស់គ្នា ក៏ដូចជាការបើដំណើរការអាជីវកម្មផ្សេងៗ ត្រូវសំរបខ្លួន ទៅតាមសម័យកាល នៃការរីករាលដាលនៃជំងឺនេះ ដែលជាទូរទៅ ត្រូវបានគេហៅថា “ New Normal ” ។
ជាក់ស្តែង ហាងលក់គ្រឿង អេឡិចត្រូនិច LG BRANDSHOP គ្រប់សាខាទាំងអស់របស់យើង គឺបានប្រកាន់ភ្ជាប់ និង អនុវត្តវិធានការទប់ស្កាត់ និងការពារការចម្លង មេរោគ កូវីដ ១៩ នេះ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ បានន័យថា នៅពេលមកទិញ ផលិតផលនៅទីនេះ យើងមានទាំងសុខភាពអនាម័យ ពិសេស សុខភាពសុវត្ថិភាពសំរាប់ភ្ញៀវទាំងអស់ និង បុគ្គលិក របស់យើងផងដែរ “ ។
ក្នុងឱកាស បើកសម្ពោធសាខាថ្មី សាខាទួលគោក នេះផងដែរ LG BRANDSHOP ធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេស រហូតដល់ទៅ 35 % រួមនិង ការថែមជូនដោយឥតកំណត់និងមានឱកាសផ្សងសំណាង ចាប់រង្វាន់ជាច្រើនសន្ធាប់សន្ធឹបថែមទៀតផង ដែលចាប់ផ្តើម ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០២០ ៕






