មិនធម្មតា ! ព្រាប សុវត្ថិ ជប់ចេញមាន់ស្រែ នៅលើឆាកតន្ត្រី Sususi Celebration Concert នៅកោះពេជ្រ
ពិតជាអស្ចារ្យ! ជាមួយបទមាន់ស្រែបន្លែស្រស់ របស់លោកព្រាប សុវត្តិ មិនមែនលំៗទេនៅក្នុងការប្រគុំតន្ត្រី Sususi Celebration Concert នៅកោះពេជ្រកាលពីពេលកន្លងទៅថ្មីៗនេះ ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក។ លោក ព្រាបសុវត្តិ ជប់ចេញមាន់ស្រែនៅលើឆាកតន្ត្រី Sususi Celebration Concert តែម្ដងហើយ ដែលនេះជាឈុតឆាកខ្លីអស្ចារ្យនៅក្នុងបទចំរៀងមួយបទនេះ។

Sususi Celebration Concert ជាការប្រគុំតន្ត្រីដើម្បីស្វាគម៍Sususi Aloe Vera មកកាន់ប្រទេសកម្ពុជាជាមួយការសរាចរណ៍ទូទាំង២៥ ខេត្តក្រុងទូទាំងផ្ទៃប្រទេសកម្ពុជា។ ក្នុងនោះផងដែរមានការចូលរួមយ៉ាងច្រើនកុះករនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យកក្រើក ដែលឈុតឆាកទាំងនេះជាឈុតឆាកដ៏កម្រមិនដែលមាននៅក្នុងប្រទេសកម្ពុជាឡើយ នេះជាលើកទីមួយដែលមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើង បើនិយាយពីវត្តមានតារាកិត្តយសដែលចូលរួមវិញសុទ្ធតែកំពូលតារាចំរៀងល្បីលំដាប់ប្រចាំប្រទេសកម្ពុជារួមជាមួយនឹងវត្តមានកំពូលតារាចំរៀងល្បីមកពីប្រទេសថៃ ធ្វើអោយកក្រើកឆាកនៃការប្រគុំតន្ត្រីតែម្ដងហើយ។ ក្រៅពីមានការសម្ដែងរបស់ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ខេមរៈ សិរីមន្ត ពេជ្រ សោភា G-Devith ក្រុមចម្រៀង 7Days Crazy និងកញ្ញា Yinglee នៅលើឆាក Sususi Celebration Concert ហើយនោះ ក្នុងបរិវេណនេះក៏មានការការប្រគំតន្រ្តីខ្នាតតូចមួយទៀតសម្រាប់អ្នកនិយមចម្រៀង Original Song ដោយមានរៀបចំតុកៅអីយ៉ាងកក់ក្ដៅទទួលអ្នកគាំទ្រទាំងឡាយរបស់ស្រាបៀ Hite និង ភេសជ្ជៈ G-Park។




