គូស្វាមីភរិយានៅខេត្តកំពត ឈ្នះរង្វាន់ឡាន Ford ថ្មីច្រឺងមួយគ្រឿងពីកម្មវិធី GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ ញញឹមបិទមាត់មិនជិត
កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនៅសួនច្បារមាត់ព្រែកទីរួមខេត្តកំពត មានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស ក៏ដូចជា ផលិតកម្ម We Production ផងដែរ ហើយឆ្លៀតក្នុងឪកាសនោះក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានធ្វើការប្រគល់រង្វាន់ GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ ជូនដល់គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនស្រាបៀរ GANZBERG។

ចំពោះអ្នកខេត្តកំពត នៅថ្ងៃនោះដែរ គេសង្កេតឃើញគូស្វាមីភរិយាថ្មី មួយគូមានសំណាងខ្លាំងឈ្នះរង្វាន់រថយន្តថ្មីស្រឡាង មួយគ្រឿងពីក្រុមហ៊ុនស្រាបៀរ GANZBERG ដោយសារតែពួកគាត់បានជាវ ស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ហើយនៅពេលឡើងទៅទទួលរង្វាន់ពួកគាត់ញញឹមបិទមាត់មិនជិតឡើង ធ្វើអោយអ្នកទស្សនាមានការច្រណែន និង ត្រេកអរជំនួសយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី GANZBERG អាពាហ៌ពិពាហ៌អស្ចារ្យ មានរង្វាន់ជាច្រើនសរុបជាទឹកប្រាក់រហូតដល់ទៅ 1 លាន 5 សែនដុល្លារ សហរដ្ឋអាមេរិកឯណោះ ដែលរង្វាន់ទាំងនេះ ត្រៀមទុកចែកជូនគូស្វាមីភរិយា ដែលមានសំណាងក្រោយពេលជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវកិត្តិយស នៅក្នុងពិធីមង្គលការរបស់ខ្លួន ហើយរង្វាន់បន្ទាប់អាចជាអ្នកក៏ថាបាន៕






