ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    វ៉ាន់ នីឡា ប្រកាសបកស្រាយរឿងលំអិត ករណីអតីតមិត្តប្រុសទម្លាយរូបអាក្រាតរបស់នាង ហើយមិនទាន់ទទួលបានយុត្តិធម៌

    BY Khmernote Media July 29, 2020
    វ៉ាន់ នីឡា ប្រកាសបកស្រាយរឿងលំអិត ករណីអតីតមិត្តប្រុសទម្លាយរូបអាក្រាតរបស់នាង ហើយមិនទាន់ទទួលបានយុត្តិធម៌

    ករណីតារាចម្រៀង វ៉ាន់ នីឡា ត្រូវបានគេទម្លាយរូបអាក្រាតកាយពេញបណ្តាញសង្គម Facebook កាលពីអំឡុងឆ្នាំ២០១៦ រហូតមកទល់នឹងពេលនេះ នាងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈដែលរឿងរ៉ាវពាក្យបណ្តឹងរបស់នាង ប្តឹងអតីតមិត្តប្រុសឈ្មោះ គុយ សិទ្ធិស័ក្ត បានអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ ថ្មីៗនេះស្រាប់តែតារាចម្រៀងវ័យក្មេងរូបស្រស់រូបនេះ ប្រកាសទម្លាយរឿងលំអិត នៅលើបណ្តាញសង្គម ដោយនាងបានរៀបរាប់ថា៖

    “រយះពេលប៉ុន្មានឆ្នាំនេះ ឃើញខ្ញុំសើចសប្បាយក្អាកក្អាយ គិតថាខ្ញុំអាចរំសាយចិត្តមែន? គិតថាយូរៗទៅពេលដែលកាន់តែមិនទទួលបានយុត្តិធម៌ខ្ញុំនិងខ្ចិល លែងខ្វាយខ្វល់ ? ហេតុអី ក៏បញ្ហាដែលកើតឡើងលើបណ្តាញសង្គម អ្នកទាំងនោះតែងតែមានច្បាប់ការពារ ដោះស្រោយអោយ ផ្តល់ភាពយុត្តិធម៌ ? ហើយចុះរឿងរបស់ខ្ញុំមិចបានមិនចេះចប់ ? ម្នាក់និងគេមានអំណាចខ្លាំងសំបើមណាស់មែនទេ បានជាជននេះនៅរួចខ្លួន ធ្វើដូចគ្មានរឿងអ្វីកើតឡើង . ពត៌មានលំអិត អោយកាន់តែច្បាស អោយកានលតែភ្លឺ ខ្ញុំបកស្រាយនៅពេលឆាប់ ៗ នេះ . ខ្ញុំជឿហើយ បុរសពាក់សក្តិលើស្មា ដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់ អាចធ្វើអ្វីបានស្រេចចិត្តដោយគ្មានអ្នកចាប់ទោស“៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay