តាប៊ុយ បានបង្ហោះសារសុំអធ្យាស្រ័យចំពោះការលេងសើចរបស់ខ្លួនចំពោះទូរទូស្សន៍ ទទក និងបញ្ជាក់ថាខ្លួនពេញចិត្ត ទឹកដមសំលេងនិងអត្តចរឹករបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ តាំងពីក្មេង
- July 31, 2020
ក្រោយមានការប្រតិកម្មខ្លាំងៗចំពោះពិធីករ និង ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” បានប្រាស់ពាក្យសំដីដែលប៉ះពាល់ដល់ ពិធីករទូរទស្សន៍ជាតិកម្ពុជា រហូតលោកស្រី ឱរ លក្ខិណា អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះសារអោយលោក តាប៊ុយ និងពិធីករ ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” ធ្វើការសូមទោសជាសាធារណៈ ចំពោះពាក្យសំដីរបស់ខ្លួន ទោះជាចេតនា រឺ អចេតនាក៏ដោយ។

មុននេះបន្តិចផងដែរ លោក តាប៊ុយ ដែលជាផលិតករ និងជាពិធីករកម្មវិធី “ពេញចិត្តឬអត់” បានបង្ហោះសារសូមអធ្យាស្រ័យចំពោះការលេងសើចរបស់ខ្លួនថា៖ “ក្នុងនាមខ្ញុំជាពិធីករក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើចដែលប៉ះពាល់ដល់រៀមច្បងខាងទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ. ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់និងគោរពរៀមច្បងជាពិសេសពេញចិត្តនឹងទឹកដមសំលេងនិងអត្តចរឹករបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ #គាំទ្រនិងចូលចិត្តទស្សនាបងៗតាំងតែពីនៅក្មេង #TVK”
ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន!ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់MYTV យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង.ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ. ១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំលេងសើចបានន័យថាម៉េច?)ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ.ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការនីត្រូវតែ :- ប្រុងប្រយ័ត្នរាល់ពាក្យពេចន៏និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៏ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២ – ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវអោយច្បាស់ មុននិងនិយាយឬបង្ហាញ- ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស » – ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ ។ សូមអរគុណ
Posted by Leakhena OR on Wednesday, July 29, 2020


- Share This Post:






