ខ្មែរណូត

ស្វែងរក

  • PR

    វត្តមានសម្តែងរបស់ បវរកញ្ញាចក្រវាឡកម្ពុជា រឿន ណាត នឹងលេចឡើងក្នុងរឿងភាគថ្មីរបស់ភីអិនអិន ដើមខែសីហានេះ

    BY Khmernote Media August 3, 2020
    វត្តមានសម្តែងរបស់ បវរកញ្ញាចក្រវាឡកម្ពុជា រឿន ណាត នឹងលេចឡើងក្នុងរឿងភាគថ្មីរបស់ភីអិនអិន ដើមខែសីហានេះ

    តារាស្រីរូបស្រស់ រាងស្រឡូន ដែលត្រូវបានមហាជនទាំងក្នុង និងក្រៅស្រុក ស្គាល់ច្បាស់ថា ជាបវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ ២០១៩ គឺកញ្ញា រឿន ណាត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ជាពិសេសវិស័យដើរម៉ូត និងភាពយន្ត។ ទន្ទឹមនឹងនេះដែរ ជាមួយនឹងស្ថានីយ័ទូរទស្សន៍ភីអិនអិន ដែលតែងតែពាំនាំយកនូវកម្រងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿង មកចាក់ផ្សាយជូនបម្រើដល់អារម្មណ៍ទស្សនិកជន ក៏នឹងមានកាដូមួយយ៉ាងអស្ចារ្យ ដោយនឹងវត្តមានតារាស្ត្រី រូបស្រស់សោភា រូបនេះ ក្នុងតំណែងជាតួឯកស្រី នៅក្នុងរឿង ផ្កាព្រៃ។

    ការមកដល់នៃវត្តមានខ្សែភាពយន្តភាគខ្មែរថ្មីមួយនេះដែរ គឺពិតជាធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតឆាកនៃការសម្តែងរបស់ កញ្ញា រឿន ណាត ដែលភាគច្រើន គេឃើញវត្តមានកញ្ញាបង្ហាញក្នុងកម្មវិធីដើរម៉ូតផ្សេងៗ។ ដោយឡែក លើកនេះ ក៏ជាលើកដំបូងសម្រាប់ភីអិនអិន ដែលបានបើកបង្ហាញពីសមត្ថភាពនៃការសម្តែងរបស់កញ្ញា។ ក្នុងតំណែងជាតួឯកស្រី ដែលជាតួអង្គ មនុស្សស្រីមានភាពរឹងមាំ និងវ័យឆ្លាត សមសួននៅក្នុងភាពថ្លៃថ្នូរបែបជីវិតអភិជន ពិតជាសាកសមខ្លាំង សម្រាប់ រូបស្រស់ រឿន ណាត ហើយមិនតែប៉ុណ្ណោះ កញ្ញា ក៏បានបង្ហាញជាមួយនឹងខ្សែជីវិត ក្មេង ស្រីកំព្រាម្នាក់ ទៅដល់ដំណាក់ទស្សនិកជនថែមទៀតផង។ ក្នុងតួអង្គ កុមារី មុតា ដែលត្រូវបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន រហូតត្រូវបាត់បង់ម្តាយឪពុក ព្រាត់ប្រាស់ ប៉ុន្តែវាក៏បានផ្លាស់ប្តូព្រេងវាសនារបស់មុតាឲ្យឆ្លងទៅរកទ្រនុំមួយសុខស្រួលផងដែរ។ នាងត្រូវបានស្ត្រីអ្នកមានម្នាក់ យកទៅចិញ្ចឹមធំធាត់មកជាមួយនឹងរូបសម្រស់ស្រស់ស្អាត និងជានារីដែលត្រូវប្រុសៗចោមរោមស្រឡាញ់ច្រើន។ ចុងក្រោយ ការពិត ត្រូវបានបែកធ្លាយ ដែលឃាតករបំផ្លាញជីវិតគ្រួសាររបស់មុតា គឺជា នារីដែលយកនាងមកចិញ្ចឹមទៅវិញ។

    ដំណើរសាច់រឿងមួយនេះ នឹងកាន់តែល្អមើលខ្លាំង បន្ទាប់ពី តួអង្គ នាងមុតា ធំដឹងក្តី ដែលនោះ ត្រូវបានសម្តែងដោយកញ្ញា រឿន ណាត តែម្តង។ លើសពីនេះទៀត ក៏មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួង។

    ដើម្បីចង់ដឹងថា តើដំណើរខ្សែជីវិត ព្រេងវាសនារបស់ នាងមុតា នឹងទៅជាយ៉ាងណា និង ការសម្តែងរបស់ កញ្ញា រឿន ណាត ល្អមើលជក់ចិត្តបែបណានោះ សូមរង់ចាំទស្សនា វត្តមាននៃរឿង ផ្កាព្រៃ ដែលនឹងមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង កាំបិតមុខពីរ ។ ម៉ោងផ្សាយជាប្រចាំ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
    សូមទស្សនាវីដេអូខាងក្រោម៖

    https://www.facebook.com/PNNDramaFanClub/videos/2572964443015977/?t=58

    Share This Post:
    MPO4D jitutoto mpo4d Mpoplay