កាសរបស់ក្រុមហ៊ុន Google ដែលមានសមត្ថភាពអាចបកប្រែភាសាបានភ្លាមៗ ត្រូវបានចេញលក់លើទីផ្សារចក្រភពអង់គ្លេស អូស្ត្រាលី និងអាល្លឺម៉ង់ហើយ
- February 13, 2018
កាស Google’s Pixel Buds ត្រូវបានប្រកាសចេញលក់សម្រាប់តែទីផ្សារសហរដ្ឋអាមេរិច និងកាណាដាប៉ុណ្ណោះ កាលពីប្រកាសចេញលក់ភ្លាម។ ប៉ុន្ដែសម្រាប់ឥឡូវ កាសនេះបានពង្រីកទីផ្សាររបស់ខ្លួនហើយ គឺរហូតដល់ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេសទៀត តាមរយៈគេហទំព័រ Android Police។

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា Pixel Buds គឺជាប្រភេទកាសឥតខ្សែ ហើយមានភ្ជាប់មកជាមួយនឹងមុខងារ Google Assistant។ ប៉ុន្ដែ ទោះជាយ៉ាងណា កាសនេះនៅតែមិនទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកអ្នកប្រើប្រាស់ខ្លាំងដោយសារតែរចនាបទ និងដៃគូប្រគួតប្រជែងច្រើនពេក។
គួរបញ្ជាក់ផងដែរថា សម្រាប់ពេលបច្ចុប្បន្នកាស Pixel Buds ត្រូវបានដាក់លក់លើគេហទំព័រអនឡាញ Google Store សម្រាប់ 3ប្រទេសបន្ថែមទៀតហើយ។ ចំពោះប្រទេសអូស្ត្រាលី កាសនេះមានតម្លៃ $249 AUD, €179 សម្រាប់ប្រទេសអាល្លឺម៉ង់ និង £159 សម្រាប់ចក្រភពអង់គ្លេស។

Fu
ខ្មែរណូត
ប្រភព៖ theverge
- Share This Post:






