ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ម៉ូដែលចុងក្រោយបំផុតរបស់ HTC គឺអាចមើលឃើញគ្រឿងក្នុង និងមានលក្ខណៈពិសេសជាច្រើន

    BY Khmernote Media May 24, 2018
    ម៉ូដែលចុងក្រោយបំផុតរបស់ HTC គឺអាចមើលឃើញគ្រឿងក្នុង និងមានលក្ខណៈពិសេសជាច្រើន

    ក្រុមហ៊ុន HTC បានបង្ហាញទូរស័ព្ទស្មាតហ្វូន U12+ ដែលជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android កាលពីថ្ងៃពុធ ដែលគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung និង LG នៅលើពិភពលោក។

    ម៉ូដែល HTC U12+ មានលក្ខណៈពិសេសជាច្រើន ដែលយើងរំពឹងទុកនាពេលថ្មីៗនេះលើស្មាតហ្វូនលំដាប់ខ្ពស់មួយនេះជាមួយនឹងកាមេរ៉ាពីរ (នៅផ្នែកខាងមុខនិងខាងក្រោយ) មានអេក្រង់ពេញពីគែមម្ខាងគែមម្ខាងទៀត មានប្រព័ន្ធការពារជម្រាបទឹក ការសាកថាមពលថ្មលឿន និងគ្មានរន្ធកាសទេ ហើយស្មាតហ្វូនេះបានដាក់ឲ្យ pre-order ក្នុងតម្លៃ $800 អាមេរិក។

    មុខងារ Edge Sense អនុញ្ញាតឲ្យអ្នកច្របាច់គែមសងខាងនៃទូរស័ព្ទ ដើម្បីបើកកម្មវិធីឬបើកមុខងារបញ្ជា។ លក្ខណៈពិសេសគឺអាចប្ដូរតាមបំណងបានដូច្នេះអ្នកអាចកំណត់វា ដើម្បីបើកកាមេរ៉ារបស់អ្នកឬចូលទៅកាន់ Alexa ឬ Google ដែលមានស្រាប់មកជាមួយនឹងទូរស័ព្ទនេះ។ ក្រុមហ៊ុន HTC បានបន្ថែមលក្ខណៈពិសេសថ្មី ដែលហៅថា Sonic Zoom។ នៅពេលដែលអ្នកពង្រីកនៅពេលថតវីដេអូ មីក្រូហ្វូននឹងប្តូរទិសដៅ ដើម្បីចាប់យកសម្លេងឲកាន់តែច្បាស់ល្អ។ នៅពេលដែលអ្នកចុចពីរដងនៅលើផ្នែកខាងនៃទូរស័ព្ទទាំងផ្នែកខាងឆ្វេងឬស្តាំ អេក្រង់នឹងផ្លាស់ប្តូរទៅកាន់មុខងារ One-Handed Mode ដោយបន្ថយរូបភាពនៃអេក្រង់ចុះក្រោម ដើម្បីងាយស្រួលប្រើទូរស័ព្ទដោយដៃតែម្ខាង។

    កាមេរ៉ាខាងមុខ

    – កាមេរ៉ាមុខទំហំ 8-megapixel
    – Wild Angel 84 ដឺក្រេ
    – មុខងារ Bokeh
    – AR Sticker
    – HDR
    – ស្កេនទំរង់មុខ
    – Flash
    – Selfies ដោយស្វ័យប្រវត្តិនិង Selfies ដោយសំលេង
    – កំណត់ពេល​ Selfie
    – មុខងារ Selfie Panorama

    កាមេរ៉ាខាងក្រោយ

    – កាមេរ៉ាទំហំ 12-megapixel
    – កាម៉េរាទំហំ 16-megapixel
    – មុខងារទប់លំនឹងរូបភាព
    – មុខងារ Bokeh
    – Flash ចំនួនពីរ
    – AR Sticker
    – កំណត់ពេល​ថតរូបដោយខ្លួនឯង
    – មុខងារ Pro Camera
    – Panorama

    ម៉ូដែលពណ៌ខៀវភ្លឺនឹងចាប់ផ្តើមលក់ក្នុងតំលៃ 800$ អាមេរិកសម្រាប់ម៉ូដែល 64GB និង 850$ ដុល្លារសម្រាប់ម៉ូដែល 128GB ។ អតិថិជននៅសហរដ្ឋអាមេរិចអាចទិញបានតែពណ៌ខ្មៅ ដែលមានអង្គចងចាំ 64 GB ប៉ុណ្ណោះ៕

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay