សុខភាព

កងកម្លាំងមួកខៀវទាំង ៧១នាក់ ត្រូវមកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី ១០០ខ្នង

BY
Khmernote Media
August 11, 2020

ក្រោយ​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 លើ​ស្ត្រី​កង​ទ័ព​មួក​ខៀវ​ម្នាក់ រស់នៅ​សង្កាត់សិត្បូ ក្រុង​តាខ្មៅ នៅថ្ងៃទី៨ សីហានោះ កង​កម្លាំង​មួក​ខៀវ ៧១​នាក់​ផ្សេង​ទៀត ត្រូវ​មក​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​បុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្សិលមិញ​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ​ប្រធាន​គណៈ​កម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ចុះ​មក​ពិនិត្យ​កង​កម្លាំង​មួក​ខៀវ ៧១នាក់ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័ក​បន្ត និង​បាន​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​មួកខៀវទាំង ៧១​នាក់ ត្រូវ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ឆ្លង​រីករាល COVID-19។

ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​ ទាំង ៨០នាក់ ដែល​​វិល​ត្រលប់​ពី​ប្រទេស​ម៉ាលី មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១០​ ខែកក្កដា ឆ្នាំ ២០២០ បាន​រក​ឃើញ​ករណី​វិជ្ជមាន ​COVID-19 ជា​បន្ត​បន្ទាប់ ហើយ​គិត​ត្រឹម​ថ្ងៃទី១១ ខែ​សីហា​នេះ មានវិជ្ជមាន COVID-19 ចំនួន ៩នាក់។ ករណី​វិជ្ជមាន COVID-19 ថ្មីៗនេះ បាន​រក​ឃើញ​ស្ត្រី​កង​ទ័ព​មួកខៀវ អាយុ ២៧ឆ្នាំ រស់នៅ​សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត​កណ្តាល បន្ទាប់​ពី​ស្ត្រី​រូបនេះ​គ្រប់​កាល​កំណត់​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល និង​បាន​ចាក​ចេញ​ទៅ​ផ្ទះ​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
រូបភាព៖ ព័ត៌មានកងកម្លាំងរក្សាសន្តិភាព

Share This Post: