បច្ចេកវិទ្យា

Facebook ចាប់ផ្ដើមបញ្ជូលប្រអប់សារ Instagram ជាមួយនឹង Messenger នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន

BY
autoadmin
August 15, 2020

Facebook លេចចេញនូវការផ្លាស់ប្តូរថ្មីមួយ ដោយបានបញ្ចូលប្រព័ន្ធជជែកកម្សាន្ត Instagram និង Messenger ចូលគ្នានាពេលថ្មីៗនេះ។ កាលពីល្ងាចថ្ងៃសុក្រ The Verge បានឱ្យដឹងថា នៅលើឧបករណ៍ទាំង iOS និង Android បានឃើញនូវផ្ទាំងសារនៅលើការអាប់ឌែតរបស់កម្មវិធី Instagram ដែលបានសរសេរថា “There’s a New Way to Message on Instagram” ជាមួយនឹងការរួមបញ្ចូលគ្នានូវ feature ជាច្រើន ក៏ដូចជាពណ៌នៅក្នុងឈែតជជែកកម្សាន្ត, emoji ថ្មីជាច្រើន, swipe-to-reply និង ជជែកកម្សាន្តជាមួយមិត្តក្នុង Facebook។

នៅពេលដែលអ្នកចុចអាប់ឌែតនៅលើ Instagram អ្នកនឹងសង្កេតឃើញថា កន្លែងសារជជែកកម្សាន្តរបស់ Instagram នឹងប្តូរមកជាឡោហ្គូរបស់ Messenger។ ប្រអប់សាររបស់ Instagram នឹងមានពណ៌ឆើតឆាយជាងមុនផងដែរ ជាមួយនឹងការផ្លាប្តូរពណ៌រវាង ខៀវ និងស្វាយ ពីសាររបស់ Sender នៅពេលដែលអ្នកអូសចុះឡើង។ វាអាចផ្ញើសារពី Instagram ទៅ Facebook ប៉ុន្តែយ៉ាងណាមិនទាន់អាចផ្ញើសារពី Facebook ទៅកាន់ Istagram នៅឡើយទេ។

ប៉ុន្តែក្រុមហ៊ុន Facebook ធ្លាប់បញ្ជាក់ហើយថា ពួកគេគ្រោងនឹងបញ្ជូលប្រអប់សារ Messenger, Instagram និង WhatsApp ឱ្យអាចផ្ញើសារឆ្លងគ្នាបានយ៉ាងពេញលេញ។ ក្រុមហ៊ុន Facebook គ្រោងចង់ធ្វើបែបនេះ ដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួនដែលប្រើតែកម្មវិធីតែមួយ អាចភ្ជាប់ទំនាក់ទំនងទៅអ្នកផ្សេងទៀត ដែលប្រើកម្មវិធីផ្សេងៗរបស់ Facebook ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge

Share This Post: