ទុក្ខជាន់ទុក្ខ! ខាត់ សុឃីម លង់ខ្លួនរកស៊ីចាញ់បោកគេអស់ជិត ១លានដុល្លារ
- August 15, 2020
អ្នកនាង ខាត់ សុឃីម ដែលគេស្គាល់ថាជាតារាពហុជំនាញ បានបង្ហើបប្រាប់គេឯងថានាងចាញ់បោកគេអស់លុយ៧៩ម៉ឺនដុល្លារឯណោះត្រឹមរយៈពេល១ឆ្នាំ។ តារាស្រីរូបនេះហាក់មានទុក្ខផ្ទួនៗដោយ ឪពុករបស់នាងទើបនឹងទទួលមរណៈភាពថ្មីៗ ហើយស្រាប់តែនាងរំលឹករឿងឈឺចាប់មួយទៀត ដែលចាញ់បោកគេអស់ប្រាក់ស្ទើរក្បែរ១លានដុល្លារទៅហើយ។

អ្នកនាង ខាត់ សុឃីម បានផ្តល់បទសំភាសន៍ជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុកថា នាងមិនលាក់លៀមទេចំពោះរឿងចាញ់បោកគេនោះ តែនាងសុំមិនបរិយាយថាចាញ់បោកគេរឿងអ្វីឡើយ ដោយគ្រាន់តែបង្ហើបថាចាញ់បោកដោយសារការរកស៊ីមួយតែប៉ុណ្ណោះ។ អ្នកនាង បានបន្ថែមទៀតថា នេះជាមេរៀនជីវិតទី១ សម្រាប់រូបនាង និងចង់ចែករំលែកដល់បងប្អូនខ្មែរយើងទាំងអស់ផងដែរមិនថាស្ថិតនៅក្នុងកម្រិតរកស៊ីបែបណាទេ ប្រសិនបើមានការចូលរួមគ្នានោះ គឺមិនត្រូវទុកចិត្តគេខ្លាំងពេកនោះឡើយ ដូចជារូបនាងខ្ញុំស្រាប់អ៊ីចឹង មកពីការទុកចិត្តគេខ្លាំងពេក ទើបរងគ្រោះដូចជាពេលនេះអ៊ីចឹង៕


- Share This Post:






