ខាត់ សុឃីម និង សេដ្ឋី ទ្រី ដាណា ប៉ះសំដីគ្នាមួយប្រាវផ្អើលពេញ Facebook ព្រោះរឿងពិធីសម្បថ
- August 17, 2020
កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះតារាចម្រៀងល្បីឈ្មោះនិងជាតារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គម Facebook ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ស្រាប់តែថ្មីៗនេះសេដ្ឋីល្បីឈ្មោះគឺអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងមាស និងម្ចាស់ក្រុមហ៊ុនលក់ឡេល្បីឈ្មោះ NNP បានប៉ះសំដីគ្នាជាមួយអ្នកនាង ខាត់ សុឃីម ដោយសារតែរឿងពាក្យសម្បថដ៏ធំរបស់ខ្លួន។ អ្នកស្រី ទ្រី ដាណា បានរៀបរាប់នៅលើ Facebook ថា៖

“ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯងធ្លាប់ធ្វើអាក្រក់ដាក់គេហើយយាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរព្រោះខ្ញុំបរិសុទ្ធមិនដូចយាយឯងនោះទេគេស្បថហើយនៅឆ្លើយថាគេអញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះសាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះហើយមានចុះហើយកាន់តែចុះទៀតប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយ ចាស់ហើយខំកសាងខ្លួនឲ្យល្អទៅក្រែងលោថ្ងៃក្រោយមានបញ្ហាអីខ្ញុំផ្ដល់ជំនួយឲ្យខ្លះ ហើយយាយឯងនិយាយមកធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹងមានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់”។

ភ្លាមៗអ្នកនាង ខាត់ សុឃីម ក៏បានឆ្លើយតបវិញថា៖ “ខ្ញុំ និយាយ ខ្ញុំហ៊ានទទួលថាខ្ញុំនិយាយ ខ្ញុំនិយាយត្រង់ទេ ចៅ សូមជូនពរចៅ អោយ មានបានរហូត (អរគុណចៅ ដែលមានចិត្តមេត្តាដល់យាយ តែយាយមានប្រហុកសុីហើយចៅ )សុំទោសដែលនិយាយទៅចៅរើសដាក់ខ្លួន យាយនិយាយ មិនចំពោះអ្នកណាទេ អត់បាននិយាយចំឈ្មោះទេ ហើយ ការសរសេ យកពីគេដែរនឹង ហុឺ គិតម៉េចទៅចៅ ខឹងហើយនៀក ហុឺគិតទៅ អ្នកមានសមយ័2020 អញ្ចឹង ? សុំទោស ប្អូន ទឹកចិត្តប្អូន បងអរគុណ”៕



- Share This Post:






