ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ធ្លាយលិខិតអញ្ជើញស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូល Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា

    BY Khmernote Media August 19, 2020
    ធ្លាយលិខិតអញ្ជើញស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូល Galaxy Navatra របស់ឧកញ៉ា ឡេង ណាវ៉ាត្រា

    កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បានលេចធ្លាយដំណឹងថា​ចាកចេញពីផលិតកម្មហង្សមាស ដែលរួមទ្រនំជាង២០ឆ្នាំ មកចូលផលិតកម្ម Galaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយស្រាប់តែពេលនេះលេចធ្លាយលិខិតអញ្ជើញមួយដ៏ភ្ញាក់ផ្អើល។ យោងតាមការបង្ហោះរបស់លោក ប៉ែន ចំរ៉ុង បានបង្ហាញពីសំបុត្រអញ្ជើញក្នុងពិធីស្វាគមន៍លោក ព្រាប សុវត្ថិ ចូលក្រុមហ៊ុន Galaxy Navatra Group។

    សូមបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយមានដំណឹងបែកធ្លាយជាច្រើនជុំវិញការចាកចេញរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយថ្ងៃនេះដែរស្រាប់តែលេចចេញនូវសំបុត្រអញ្ជើញក្នុងកម្មវិធីស្វាគមន៍តារាចម្រៀងរូបនេះចូលក្នុងផលិតកម្មថ្មី ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដើម្បីជ្រាបច្បាស់ សូមរង់ចាំការប្រកាសជាផ្លូវរបស់តារាចម្រៀង ព្រាប សុវត្ថិ៕

    Share This Post: