ម៉ារីម៉ា សុំទោសអ្នកគាំទ្រកម្ពុជា ចំពោះរូបថតដែលបានបង្ហោះនៅមុខអង្គរ តែច្រលំសរសេរដាក់នៅថៃ
- August 20, 2020
បន្ទាប់ពីអ្នកនាង Marian Rivera តារាសម្តែងហ្វីលីពីន ហើយប្រិយមិត្តភាគច្រើននិយមហៅថា ម៉ារីម៉ា បានបង្ហោះរូបថតមួយសន្លឹកជាមួយស្វាមីនៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ហើយបានដាក់ Caption លើរូបថត “When in Thailand 😍” បន្ទាប់មកទៀតបានលុបរូបនោះចោលហើយបានប្តូរមកដាក់ថា Cambodia (ប្រទេសកម្ពុជា) វិញ។

ពេលនេះ អ្នកគ្រប់គ្រងផេកហ្វេសបុកផ្លូវការរបស់គាត់បាន សរសេរសុំទោសអ្នកគាំទ្រកម្ពុជា ដោយគាត់សរសេរថា៖ “To all Cambodia fans, Apologies for the previous post. – Admin B”។ គួរបញ្ជាក់ថាកាលពីប៉ុន្មានម៉ោងមុន អ្នកគ្រប់គ្រងផេកគាត់បានបង្ហោះដោយសរសេរច្រលំដាក់ថា “When in Thailand 😍” ធ្វើឲ្យបងប្អូនកម្ពុជាយើងចូលទៅ Comment ឲ្យកែតម្រូវជាច្រើននាក់ផងដែរ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






