នេះហើយទឹកចិត្តបងស្រី! ខាត់ ស្រីវង និយាយសម្ដីពិតចេញពីបេះដូងជូនទៅបងស្រី និងចាត់ទុកអ្នកនាងខាត់ សុឃីម គឺជាម្ដាយទីពីរ
- August 22, 2020
ប្រិយមិត្តប្រាកដជាស្គាល់តារាចម្រៀងល្បីឈ្មោះនិងជាតារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម ដែលថ្មីៗនេះប្អូនស្រីបង្កើត ខាត់ ស្រីវង បានរៀបរាប់រឿងក្នុងចិត្តរបស់ខ្លួនទៅកាន់បងស្រី ដោយនិយាយពីទឹកចិត្តបងស្រីមើលថែអប់រំប្អូនៗ ហើយចាត់ទុកជាម្តាយទីពីររបស់ខ្លួន។ ដោយប្អូនស្រី ខាត ស្រីវង បានសរសេររៀបរាប់ថា៖

“មួយជីវិតរបស់ខ្ញុំមនុស្សដែលខ្ញុំស្រលាញ់បន្ទាប់ពីឳពុកម្ដាយរបស់ខ្ញុំគឺបងស្រី ថ្វីថ្បិតតែមិនបានកើតមកជាកូនគាត់តែខ្ញុំចាត់ទុកគាត់គឺជាម្ដាយទីពីរបស់ខ្ញុំ បងស្រីតែងតែមើលថែប្អូនៗទាំង៨ អប់រំបងប្អូនអោយចេះមើលថែគ្នាស្រលាញ់គ្នា បងស្រីខំណាស់មិនដែលមានពេលសម្រាកខំប្រឹងតស៊ូដើម្បីជាបង្គោលដ៏រឹងមាំនិងធ្វើជាគំរូដ៏ល្អដល់ប្អូនអោយមានកាតស៊ូនៅក្នុងជីវិត ប្អូនពិតជាមានសំណាងណាស់ដែលបានកើតមករួមផ្ទៃជាមួយបង ពាក្យមួយឃ្លាដែលបងតែងតែប្រាប់ប្អូននៅពេលដែលប្អូនធ្វើខុសគឺ (មនុស្សដែលមិនធ្លាប់ធ្វើខុសសោះ គឺជាមនុស្សដែលមិនដែលសាកអ្វីដែលថ្មី) ខាត់សុឃីមគឺនៅតែជាខាត់សុឃីម ស្នាមញញឹមនៅតែបន្ត សម្ដីពិតចេញពីបេះដូង ខាត់ស្រីវង៕”



- Share This Post:






