សឹកពីបួសភ្លាម តារាចម្រៀង G-Devith ធ្វើរឿងមួយដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង
- August 23, 2020
តារាចម្រៀងល្បីឈ្មោះគឺលោក ងួន ចាន់ដេវីត បានធ្វើដំណើរទៅសាងផ្នួសរកភាពស្ងប់ស្ងាត់អស់មួយរយៈធំ ពោលគឺមកដល់ពេលនេះមានរយៈពេលមួយខែហើយដែលតារាចម្រៀងរូបនេះបានសាងផ្នួស ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងតាំងចិត្តស្វែងយល់ពីព្រះធម៌។ ក្រោយពេលបួសអស់រយៈពេល១ខែ អន្ទិត ងួន ចាន់ដេវីត ហៅ G-Devith បានលាចាកសិក្ខាបទ មកជាគ្រហស្តវិញ។

ក្រោយសឹកពីបួសភ្លាមៗ តារាចម្រៀងរូបនេះ ក៏បានធ្វើទានជាមួយចាស់ៗជរាដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ លោក G-Devith បានរៀបរាប់នៅលើ Facebook ថា៖ “បង្ហើយកិច្ចនៃបុណ្យគឺការចែកទាន ដោយពាក្យសច្ចៈនេះសូមអោយសេចក្តីសុខកើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើនសម្រាប់អ្នកអត់”៕




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






