សុខភាព

ជិត ១០ ថ្ងៃកម្ពុជាគ្មានករណីឆ្លង COVID-19 ថ្មី តែជាសះស្បើយមានបន្តបន្ទាប់ សល់អ្នកឈឺចំនួន…

BY
Khmernote Media
August 24, 2020

យោង​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា រយៈពេលជិត ១០ ថ្ងៃ​ហើយ ពោលចាប់តាំងពីថ្ងៃ ១៥ ខែ សីហា ឆ្នាំ ២០២០ រហូត​ដល់ថ្ងៃ ២៣ ខែ សីហា ឆ្នាំ ២០២០ នេះ កម្ពុជា​គ្មាន​អ្នក​ឆ្លង COVID-19 ថ្មី​នោះ​ទេ តែ​អ្នក​ជា​សះស្បើយ​វិញ​មាន​ជា​បន្ត​បន្ទាប់។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា គ្មាន​អ្នក​ឆ្លង និង​ជា​សះស្បើយ​ថែម​ទៀត​ឡើយ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ទ្រឹង​ត្រឹម ២៧៣ នាក់​ដដែល។ ដូចនេះ​សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៧៣ នាក់ (ស្ត្រី៥៤នាក់ និង​បុរស ២១៩នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៦៣ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ចំនួន ១០ នាក់​ទៀត​ប៉ុណ្ណោះ​ដែល​ជា​បុរស​ទាំងអស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: