កក្រើក! ការគាំទ្រលើសពីការរំពឹងទុក នាថ្ងៃលក់ដំបូងនៃស្មាតហ្វូនសំណព្វចិត្ត OPPO Reno4 ពិសេសបានចាប់កាន់ប្រើមុនគេ! ថែមទាំងថតជាមួយអាយដល ពេជ្រ សោភា ទៀត!
- August 24, 2020
ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO Reno4 ជាផ្លូវការតាមអនឡាញដ៏កក្រើកពេញបណ្តាញសង្គម កាលពីយប់ថ្ងៃទី15សីហា រំលងទៅថ្មីៗនេះ និងបើកការកក់ទុកមុនដ៏កក្រើក ចាប់ពីថ្ងៃទី10 ខែសីហា ដល់ថ្ងៃទី21 ខែសីហា។ ហើយថ្មីៗនេះនាថ្ងៃទី23 ខែសីហា មនុស្សម្នាជាច្រើនបានផ្អើលឈូឆរទៅចូលរួមក្នុងកម្មវិធីទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី1។ ក្នុងកម្មវិធីនោះផងដែរថា សង្កេតឃើញថា មានកំពូលតារាចម្រៀងដ៏ល្បីល្បាញ និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺអ្នកនាង ពេជ្រ សោភា រួមជាមួយពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ ក៏បានអញ្ជើញទៅចូលរួមដើម្បីថតរូបជាអនុស្សាវរីយ៍ជាមួយអតិថិជនយ៉ាងសប្បាយរីករាយ ថែមទាំងឈ្នះរង្វាន់គ្រប់ៗគ្នាថែមទៀតផង។

ក្នុងកម្មវិធីពិសេសបើកទទួលទូរស័ព្ទថ្ងៃដំបូង គេសង្កេតឃើញថា មានអតិថិជនជាច្រើនបានឈរតម្រង់ជួរជាមួយនឹងអារម្មណ៍រង់ចាំយ៉ាងអន្ទះសារ ចង់ប៉ះចាប់កាន់ប្រើដំបូងគេក្នុងថ្ងៃទីមួយ បន្ទាប់ពីបានចំណាយប្រាក់កក់ទុកមុន និងរង់ចាំតាំងពីថ្ងៃចាប់បើកកក់ទុកមុនមកម្ល៉េះ ដើម្បីទទួលបាននូវស្មាតហ្វូន ដែលស្រលាញ់ត្រូវចិត្ត ត្រូវតម្លៃ ដែលគុំទុកក្នុងចិត្ត និងរង់ចាំរបស់ល្អកម្រមានបែបនេះ។
នេះគឺជាទិដ្ឋភាពដែលអតិថិជនជាច្រើន ដែលបានធ្វើការកក់ទុកមុន (Pre Order) អញ្ជើញមកទទួលយកស្មាតហ្វូន OPPO Reno4 ក្នុងថ្ងៃដំបូង!
មនុស្សជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីបានជានាំគ្នាសម្រុកទៅកក់ទូរស័ព្ទ OPPO Reno4 ពេញៗហាងយ៉ាងភ្លូកទឹក ភ្លូកដីយ៉ាងហ្នឹង? ប្រាកដណាស់ របស់ល្អទាំងគុណភាព ល្អទាំងតម្លៃអ្នកណាៗក៏ចង់បានយកមកកាន់ក្នុងដៃដែរ។ ជាពិសេសក្រុមហ៊ុនក៏ផ្តល់ជូនកាដូពិសេស ដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍។

សម្រាប់ស្មាតហ្វូន OPPO Reno4 កាន់តែពិសេសជាមួយនឹងមុខងារ AI Camera ក៏ដូចជាបច្ចេកវិទ្យាវៃឆ្លាតទំនើបៗនឹកស្មានមិនដល់។ ចង់ដឹងអត់ថា មុខងារ AI Camera មានអ្វីខ្លះដែលធ្វើឲ្យស្មាតហ្វូននេះល្បីរន្ទឺទាំងក្រៅស្រុក និងក្នុងស្រុកបែបនេះ? ខាងក្រោមនេះ គឺជាចំណុចខ្លឹមលេចធ្លោមួយចំនួនដែលមិនគួររំលង៖
+ ចំណុចលេចធ្លោទី1 បច្ចេកវិទ្យាកាមេរ៉ា ៖ OPPO Reno4 បំពាក់កាមេរ៉ាក្រោយ 4 ខ្លឹមៗ (48MP+8MP+2MP+2MP) និងកាមេរ៉ាមុខស៊ែសហ្វី ទំហំធំ 32MP ដែលរួមមកជាមួយនឹងមុខងារថ្មីប្លែកជាច្រើនរួមមាន AI ColorPortrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode. Ultra-Clear 108MP) និងមុខងារថតជិតបែប Macro មុខងារថតបានមុំទូលាយ Wide Angel ងាយៗ។
+ ចំណុចលេចធ្លោទី2 បច្ចេកវិទ្យាសម្គាល់វៃឆ្លាត៖ OPPO Reno4 បំពាក់បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ ដែលភាសាអង់គ្លេស ហៅថា AI enhanced Smart Sensor ដែលរឹតតែពិសេសរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
+ ចំណុចលេចធ្លោទី3 បច្ចេកវិទ្យា និងមុខងារថតវីដេអូ៖ OPPO Reno4 មានមុខងារពិសេសថ្មីៗប្លែកៗឈានមុខ រួមបច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro (Ultra Steady Video 3.0) គឺថតវីដេអូបាននឹងល្អទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយមិនញ័រ ឬរង្គើ ថតបាននឹងល្អមិនចាំបាច់ប្រើឧបករណ៍ជំនួយ ឬ gimbal ឡើយ។ បច្ចេកវិទ្យាថតវីដេអូយឺត (AI Slow Motion 960fps) លោកអ្នកអាចថតរាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទី។
+ ចំណុចលេចធ្លោទី4 សមត្ថភាពនិងល្បឿន៖ OPPO Reno4 មានបន្ទះឈីប Qualcomm Snapdragon 720G ដែលត្រូវចិត្តសម្រាប់អ្នកលេងហ្គេមរលូន ជាមួយនឹងរ៉េមធំ 8GB រ៉មធំ 128GB ផ្ទុករូបថត វីដេអូ តំឡើងហ្គេម ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ ។ បច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។ បច្ចេកវិទ្យាជំនួយល្បឿនហ្គេមកាន់តែរលូន Hyper-Boost 3.0 ធានាអ្នកប្រើ និងលេងហ្គេមនឹងពេញចិត្ត។
+ ចំណុចលេចធ្លោទី 5 ទំហំអេក្រង់និងការរចនា៖ OPPO Reno4 បំពាក់អេក្រង់ទំហំ 6.4” AMOLED ធំស្រឡះភ្នែក លាតពេញគែម បែបទម្លុះអេក្រង់ភ្លោះជាមួយនឹងសមាមាត្រ 20:9 ដោយច្បាស់បែបធម្មជាតិ FHD+ 2400×1080 កម្រិត PPI 409 ។ លើសពីនេះបើនិយាយពីការរចនា រូបរាង ពណ៌ គឺពិតជាអេម ពណ៌ឆើតទាក់ភ្នែកលេចធ្លោពេញនិយម រូបរាងពេញដោយប្រណិតភាព ស្តើងត្រឹមតែ 7.7mm និងស្រាលត្រឹមតែ 165g ងាយស្រួលក្នុងការចាប់កាន់ប្រើដោយដៃម្ខាង ។
និយាយជារួម OPPO Reno4 ពិតជាស្មាតហ្វូនកំពូលដោយមានសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ខ្លាំងហួសពីការស្មាន ជាមួយនឹងរូបរាងប្រណិត ស្តើងស្រាល មុខងារកាមេរ៉ាពិសេសៗ និងបច្ចេកវិទ្យាឈានមុខ ចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាដែលមានតម្លៃក្រោម $400។
តោះ! រួសរាន់ឡើងទាន់ឱកាសមួយនេះមិនទាន់រំលងផុត និងទាន់ស្តុកមានកំណត់ កុំភ្លេចរួសរាន់ទិញ OPPO Reno4 ទាំងអស់គ្នា នៅតាមបណ្តាហាងលក់ទូរស័ព្ទនៅទូទាំងខេត្តក្រុងនៅកម្ពុជា ដើម្បីបង្ហាញពីភាពលេចធ្លោ ថ្លៃថ្នូរ ទាន់សម័យ និងស៊ីវិល័យ ៕
តោះ ! ទស្សនាវីដេអូបើកប្រអប់ OPPO Reno4 ពីចំណុចខ្លឹមៗទាំងអស់គ្នា៖
ខាងក្រោមនេះជាវីដេអូបង្ហាញពីទិដ្ឋភាពនៃការបើកលក់ថ្ងៃដំបូង

- Share This Post:






