ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្តៅៗ! ផលិតកម្មថោន ប្រកាសឲ្យលោក ខេម ចូលខ្លួនដោះស្រាយរឿងទៅច្រៀងផលិតកម្មផ្សេងបំពានកិច្ចសន្យា នៅថ្ងៃស្អែកនេះជាកំហិត

    BY Khmernote Media August 24, 2020
    ក្តៅៗ! ផលិតកម្មថោន ប្រកាសឲ្យលោក ខេម ចូលខ្លួនដោះស្រាយរឿងទៅច្រៀងផលិតកម្មផ្សេងបំពានកិច្ចសន្យា នៅថ្ងៃស្អែកនេះជាកំហិត

    រឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើ Facebook ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។

    ការប្រកាសហៅតារាចម្រៀង ខេម នេះដែរបានធ្វើឡើងនៅមុននេះបន្តិច ដោយដាក់កំហិតអោយលោក ខេម ចូលខ្លួនមកដោះស្រាយនៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ៕

    Share This Post: