សុគន្ធ ថេរ៉ាយុ ដៀមដាម អោយ ខេម ទាំងព្រឹក ប្រើពាក្យសុទ្ធតែខ្លួនក្រពើក្បាលពស់ ហើយថាបើជាតិនេះកើតជាមនុស្ស សូមរស់អោយសមពាក្យថា ‘’មនុស្សផង”
- August 25, 2020
ក្រោយពេលដែលសារដ៏វែងអន្លាយរបស់តារាចម្រៀង ខេម ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយបានឆ្លើយតបធ្ងន់ៗទៅលើម្ចាស់ផលិតកម្មថោន ទាំងកណ្តាលអាធ្រាតភ្លាមនោះ ធ្វើអោយលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងមួយរូប នៅក្នុងផលិតកម្មថោន ទ្រាំមិនបានក៏ធ្វើការបង្ហោះសារដៀមដាមលោក ខេម យ៉ាងខ្លាំងថា៖

“ខ្ញុំអត់ចង់និយាយអីច្រើនទេ តែដើររកអ្នកមានគុណចំពោះក្បាលអ្នកឯងទៅបើបានចឹង ខ្លួនក្រពើក្បាលជាពស់ហើយនៅមិនដឹងខ្លួនទៀតបកក្បាលមកចឹកគេវិញទៀត ខ្ញុំនៅកន្លែងនេះរាប់ឆ្នាំហើយ អ្នកណាចេញអ្នកណាចូលដែលមានគេធ្វើចារឹកដូចអ្នកឯងទេ? មានតែគេចេញទៅហើយគេនៅគោរពគាត់ តែអ្នកឯងវិញមិនេត្រឹមតែវាត់កន្ទុយទេបកក្បាលមកចឹកគេវិញទៀត បើកើតជាតិនេះមនុស្សហើយសូមរស់អោយសមពាក្យថា “មនុស្សផង”។ ក្រោយបង្ហោះសារមិនបានប៉ុន្មាននាទី លោក សុគន្ធ ថេរ៉ាយុ ក៏បានលុបសារនោះចោលវិញទាំងមិនដឹងមូលហេតុ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






