ពែក មី បង្ហាញមុខម្ចាស់ផលិតកម្ម ថោន ភ្ជាប់ជាមួយសារមួយឃ្លា ក្រោយផ្ទុះរឿងជាមួយ ខេម
- August 25, 2020
រឿងរ៉ាវផលិតកម្ម ថោន បានចេញលិខិតផ្លូវការមួយដើម្បីអោយលោក ខេម ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបចូលខ្លួនដោះស្រាយរឿងបំពានកិច្ចសន្យារបស់ខ្លួន ហើយទៅច្រៀងនៅផលិតកម្មផ្សេង ទាំងខ្លួននៅជាប់កិច្ចសន្យាក្នុងផលិតកម្ម ថោន ដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ លុះយប់រំលងអាធ្រាត ស្រាប់តែលោក ខេម បង្ហោះសារយ៉ាងវែងអន្លាយ ឆ្លើយតបធ្ងន់ៗទៅម្ចាស់ផលិតកម្ម ដោយចោទថា បក្សពួកនិយម និងកេចវេសមិនអោយរូបលោកមើលកិច្ចសន្យា។

មុននេះបន្តិច នាយ ពែក មី ដែលជាតារាកំប្លែងនិងជាតារាចម្រៀងមួយរូបដែរនៅក្នុងផលិតកម្មថោន ក៏បានបង្ហាញមុខម្ចាស់ផលិតកម្មរូបនេះ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គាត់ទាំង2នាក់នេះហេីយ ជាម្ចាស់ផលិតកម្មថោន ខ្ញុំអ្នកច្រៀងនៅថោនដែល ខ្ញុំស្គាល់ពួកគាត់ គាត់ជាមនុស្សល្អ ស្រលាញ់កូនចៅ គួរអោយគោរព”៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






