ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការនៅល្ងាចនេះ ស្របពេល ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយ ថោន នៅល្ងាចនេះដូចគ្នា

    BY Khmernote Media August 25, 2020
    ផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការនៅល្ងាចនេះ ស្របពេល ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយ ថោន នៅល្ងាចនេះដូចគ្នា

    បើដូចការគ្រោងទុក ផលិតកម្ម Galaxy Navatra នឹងធ្វើពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលកម្មវិធីនឹងធ្វើឡើងនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ ដោយនឹងមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើន ដែលបានអញ្ជើញតាមលិខិត។ ខណៈដែលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវបានគេរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនោះ តារាចម្រៀង ខេម ដែលកំពុងច្រៀងនៅផលិតកម្ម Galaxy ដូចគ្នានោះ នឹងត្រូវចូលខ្លួនទៅដោះស្រាយជាមួយផលិតកម្ម ថោន ដែលអះអាងថា ខេម បានបំពានកិច្ចសន្យា។

    បើយោងទៅតាមលិខិតផ្លូវការរបស់ផលិតកម្ម ថោន បានអោយតារាចម្រៀង ខេម មកចូលខ្លួនដោះស្រាយនិងពន្យល់អោយច្បាស់លាស់ចំពោះការបំពានកិច្ចសន្យាទៅច្រៀងអោយផលិតកម្មផ្សេង ទាំងដែលរូបលោកនៅជាប់កុងត្រាជាមួយ ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០នេះ។ មហាជនកំពុងរង់ចាំមើលថា តើតារាចម្រៀង ខេម នឹងមានការដោះស្រាយយ៉ាងណាជាមួយផលិតកម្ម ថោន ?

    Share This Post: