សិល្បៈ

ស្ងាត់ៗ ឪពុកតារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានដំឡើងឋាន្តរសក្តិជាឧត្តមសេនីយ៍ត្រី ពាក់ផ្កាយ១ លើស្មា

BY
Khmernote Media
August 26, 2020

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមក្រោយពេលដែលលោក ងួន ចាន់ដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹកជាមួយសារជូនពរអនាគតឪពុកក្មេក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ទេព ផន ជាឧត្តមសេនីយ៍ត្រី។ ការបង្ហោះរបស់លោក G-Devith បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល ព្រោះគេមិនធ្លាប់បានដឹងពីមុនថា តារាចម្រៀង ទេព បូព្រឹក្ស មានឪពុកជាមន្ត្រីរាជការនោះឡើយ។

ទន្ទឹមនឹងនេះដែរ ក៏មានសារជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រលោក G-devith និងកញ្ញា ទេព បូព្រឹក្ស ក្នុងឱកាសដែលឪពុករបស់នាងត្រូវបានដំឡើងឋាន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕

Share This Post: