ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy Note 9 នឹងបំពាក់ RAM ទំហំដល់ 8GB និងមេម៉ូរីដល់ 512GB

    BY Khmernote Media May 28, 2018
    Galaxy Note 9 នឹងបំពាក់ RAM ទំហំដល់ 8GB និងមេម៉ូរីដល់ 512GB

    កាលពីពេលថ្មីៗនេះ យោងតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងបំពាក់ RAM ទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យដល់ទៅ 512GB នៅក្នុងស្មាតហ្វូន Galaxy Note 9 ជំនាន់ថ្មីរបស់ខ្លួន។ ព័ត៌មានចចាមអារាមនេះលេចចេញពីប្រភព Ice Universe ដែលជាអ្នកតាមដានព័ត៌មានលេចធ្លាយរបស់ក្រុមហ៊ុន Samsung។

    តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា គេមិនបានបញ្ជាក់ថា តើម៉ូដែលនោះនឹងដាក់លក់នៅលើទីផ្សារណាមួយឡើយ។ ព័ត៌មាននោះផងដែរក៏បានបញ្ជាក់ថា សម្រាប់ម៉ូដែល RAM 6GB និងអង្គផ្ទុកទិន្នន័យ 64/128/256GB លើ Galaxy Note ជំនាន់ក្រោយ គឺស្រដៀងនឹង Galaxy Note 8 នាពេលបច្ចុប្បន្នដែរ៕

    អត្ថបទ៖ ឌី
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay