ញាក់សាច់ ! តារាសម្តែង អៀង ចេនឡា បង្ហោះសារចំៗថា “មានលុយបើកផលិតកម្មចំណាយអស់រាប់មុឺនដុល្លារ ចាំបាច់អីអូសទាញអ្នកចំរៀងចាស់ៗរបស់ផលិតកម្មគេ” ស្របពេលជម្លោះ ខេម និង ផលិតកម្ម ថោន កំពុងក្តៅគគុក
- August 26, 2020
ដូចដែលប្រិយមិត្តបានដឹងហើយចំពោះករណីផលិតកម្ម ថោន និងតារាចម្រៀងសំលេងស្អក ខេម កំពុងមានជម្លោះយ៉ាងក្តៅគគុក ខណៈដែលម្ខាងៗកាន់ជំហរត្រូវរាងៗខ្លួន ធ្វើអោយពិបាកសម្របសម្រួលយ៉ាងខ្លាំងពីសំណាក់សមាគមន៍សិល្បៈករខ្មែរ ដែលមានលោក ហេង ឡុង ជាតំណាង។ ទោះជាយ៉ាងណាក្តីថ្មីៗនេះស្រាប់តែតារាសម្តែង និងជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប គឺលោក អៀង ចេនឡា បានបង្ហោះសារមួយឃ្លាចាក់ដោតថា៖

“សុំមានយោបល់បន្តិច ខ្ញុំនិយាយទូទៅ កុំរើសដាក់ខ្លួន បើមិនចូលចិត្តអូសរំលងទៅ បាទ…! មានលុយបើកផលិតកម្មចំណាយអស់រាប់មុឺនដុល្លារ ចាំបាច់អីអូសទាញអ្នកចំរៀងចាស់ៗរបស់ផលិតកម្មគេ ម៉េចក៏មិនផ្ដល់ឱកាសអោយក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាព តែគ្នាគ្មានឱកាស គ្មានខ្សែរ គ្មានអ្នកជួយលើក ឬក៏អ្នកមានសមត្ថភាពច្រៀងបានល្អ មានតែប៉ុន្មានអ្នកនឹងទេ…? ឬមួយក៏មិនចេះបណ្ដុះអ្នកចំរៀងថ្មីអោយល្បី ទើបចាំអូសទាញអ្នកចំរៀងគេល្បីស្រាប់ៗ??? អ្នកចំរៀងសិល្បះរៀមច្បងគួរតែជាគំរូល្អ សំរាប់អ្នកជំនាន់ក្រោយ មិនគួរ…………!!!”៕



- Share This Post:






