សិល្បៈ

ទីបំផុតរឿងរ៉ាវជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀងខេម ត្រូវបានបញ្ចប់ (បញ្ឈប់ការវាយប្រហារគ្នា) ហើយលោកខេម និងផលិតកម្មថោន ក៏បានធ្វើរឿងនេះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួនដែរ

BY
Khmernote Media
August 27, 2020

រឿងរ៉ាវជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀង ខេម ធ្វើឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃនេះ ហើយតារាចម្រៀងសំលេងស្អកខេម បានបង្ហោះសារធ្ងន់ៗចំនួន២លើករហូតដល់យប់មិញនេះបានសរសេរថាខ្លួនសុខចិត្តដើរចូលគុក បើសិនជាខ្លួនមានកំហុស តែខ្លួនមិនសុំទោសឡើយ។ សារដ៏វែងអន្លាយដែលបង្ហោះយប់មិញនេះតារាចម្រៀង ខេម បានបង្ហោះរូបភាពសារឆ្លើយឆ្លងជាច្រើនរបស់ខ្លួន និងមេ។

ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះលោកហេង ឡុង បានបង្ហោះឲ្យដឹងថាចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ទើបគាត់បានរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម ទន្ទឹមនឹងនេះសាររបស់លោកខេម ដែលបានសរសេររៀបរាប់២ លើកនៅលើផេកផ្លូវការរបស់លោក ក៏បានលុបចោលអស់ដែរ ហើយការបង្ហោះលិខិតបដិសេធ និងឲ្យខេមសុំទោសជាសាធារណៈរបស់ផលិតកម្មថោន ក៏បានលុបចោលដែរ។

លោកហេងឡុង បានសរសេរបង្ហោះជាសាធារណៈថា៖ “ដំណឹងល្អសម្រាប់បងប្អូន🙏🙏 បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ អត់ឱនអធ្យាស្រ័យឲ្យគ្នា បញ្ចប់ការវាយប្រហារគ្នា បន្តការរាប់អានគ្នាជាបងប្អូនខ្មែរដូចគ្នា ក្រោមគោលការណ៍ឈ្នះឈ្នះ ដើម្បីបន្តជ្រកក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ អរគុណសន្តិភាព”

Share This Post: