សិល្បៈ

ក្ដៅៗ! បទថ្មី « ស្មោះពេកអាយុខ្លី» របស់ សុគន្ធ នីសា កប់ខ្លាំង!!!

BY
Khmernote Media
August 28, 2020

ប៉ុន្មានម៉ោងមុននេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញវីដេអូចម្រៀងមួយបទទៀតមានចំណងជើងថា «ស្មោះពេកអាយុខ្លី» បកស្រាយដោយតារាចម្រៀងរាងតូចច្រឡឹង សំឡេងស្រទន់ អ្នកនាង សុគន្ធ នីសា ដែលកំពុងទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីសំណាក់មិត្តយុវវ័យ នៅក្នុងសង្គមហ្វេសប៊ុក។

«ស្មោះពេកអាយុខ្លី» ជាបទចម្រៀងរៀបរាប់ ពីភាពសោកសៅ ទុក្ខព្រួយ ភាពឈឺចាប់ នៅក្នុងរឿង ស្នេហា ជាពិសេសត្រូវនឹងសាច់រឿង មិត្តយុវវ័យពេលបច្ចុប្បន្នខ្លាំងៗតែម្តង។ ម្យ៉ាងវិញទៀតបទ ចម្រៀងមួយនេះ ស៊ីខ្លាំងជាមួយនឹងសំឡេងពោពេញដោយមនោសញ្ចេតនាគ្មានពីររបស់ សុគន្ធ នីសា ដែលកាន់តែធ្វើឲ្យបទចម្រៀងមួយនេះ ហាក់កំពុងដាស់អារម្មណ៍ អ្នកខូចចិត្តគ្រប់រូបឲ្យអណ្ដែតអណ្ដូង ទៅតាមបទចម្រៀងមួយនេះ។

នៅក្នុងនោះ ក៏មានមហាជនមួយចំនួន បានខមមិនសរសើរបទចម្រៀងមួយបទនេះថាចំៗតែម្តងថា ពិតជាពីរោះខ្លាំងមិនខកចិត្តក្នុងការទន្ទឹងរង់ចាំបទថ្មីរបស់អាយដូលឡើយ។

កុំរំលងសម្រាប់អ្នកមិនទាន់បានស្តាប់ ចុច Link ខាងក្រោមស្តាប់បទថ្មីទាំងអស់គ្នា៖

ស្មោះពេកអាយុខ្លី – (សុគន្ធ និសា) – [OFFICIAL AUDIO]

មកដល់ហើយ! ចាក់ដោតណាស់ Idol 🎬 OFFICIAL AUDIO: ស្មោះពេកអាយុខ្លី► ទស្សនាវីដេអូនៅលើ YOUTUBE: youtu.be/YYGJZ9gqvgQច្រៀងដោយ៖ សុគន្ធ និសានិពន្ធទំនុកច្រៀង៖ នី សុគន្ធានិពន្ធបទភ្លេង៖ STEPសម្រួលតន្ត្រី៖ ចក់Follow us now : fb.com/RHM.ProductionPlease subscribe: youtube.com/HangMeasVideo

Posted by Rasmey Hang Meas on Wednesday, August 26, 2020

Share This Post: