បច្ចេកវិទ្យា អន្តរជាតិ

Intel បំបែកឯកត្តកម្មបង្ហោះ Drone រាប់ពាន់គ្រឿងសម្តែងលើអាកាសក្នុងកម្មវិធីបើកឆាកការប្រកួត Olympic Winter 2018 (មានវីដេអូ)

BY
Khmernote Media
February 14, 2018

នៅឆ្នាំនេះក្រុមហ៊ុន Intel បានរៀបចំកម្មវិធីបើកឆាកការប្រកួតកីឡា Olympic Winter 2018 បានយ៉ាងល្អឥតខ្ចោះជាមួយនឹងការបង្ហោះ Drone ប្រមាណជាង១,២០០គ្រឿង ដើម្បីបង្កើតជារូបភាពប្លែកៗនៅលើអាកាស ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Drone ដែលក្រុមហ៊ុន Intel បានប្រើប្រាស់ក្នុងកម្មវិធីបើកឆាកប្រកួតនោះមានប្រហែលប្រមាណ12-inch និងមានទំងន់ប្រហែល 8-ounce (ប្រហែល 227 ក្រាម) ជាមួយនឹងថាមពលថ្មអាចហោះលើអាកាសបាន២០នាទីពេលសាកមួយពេញម្តង។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត Olympic Winter ប្រព្រឹត្តិធ្វើឡើងនៅតំបន់ PyeongChang ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង ដោយមានបណ្តាប្រទេសជាច្រើនចូលរួមប្រកួត។ ចង់ដឹងថា តើ Drone ដែល Intel ប្រើប្រាស់ ដើម្បីសម្តែងនោះអស្ចារ្យកំរិតណា? ទស្សនាវីដេអូខាងក្រោមនេះ៖


សេម
ប្រភព៖ geeky-gadgets

Share This Post: