BREAKING NEWS! តួឯកប្រុសក្នុងរឿង Black Panter បានទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ ដោយសារតែជំងឺមួយនេះ
- BY
- autoadmin
- August 29, 2020
យោងតាមគណនីផ្លូវការក្នុងបណ្ដាញសង្គម Twitter បានរាយការណ៍ថា លោក Chadwick Boseman បានទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ ដោយសារជំងឺមហារីកពោះវៀនធំ។ គួរឱ្យដឹងដែរថា លោក Boseman ក៏ធ្លាប់បានបង្ហាញជាតួសម្តែងក្នុងរឿង៖ Da 5 Bloods, Get on Up, 42 និង Draft Day ផងដែរ។

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖«វាគឺជាការសោកស្ដាយដែលមិនអាចវាស់វែងបាន ដែលយើងត្រូវបញ្ជាក់ពីការស្លាប់របស់ Chadwick Boseman។ វាជាកិត្តិយសនៃជីវិតរបស់គាត់ ដែលបាននាំយកស្តេច T’Challa បង្ហាញជូននៅក្នុងរឿង Black Panther»៕
— Chadwick Boseman (@chadwickboseman) August 29, 2020



អត្ថបទ៖ លីដា
ប្រភព៖ Variety
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






