ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ទ្រាំលែងបាន ! ខាត់ សុឃីម Live វិដេអូ និយាយរឿងបង់ថ្លៃសាលាអោយកូនរៀនតាមអនឡាញ ផ្អើលទាំងថ្ងៃ

    BY Khmernote Media August 31, 2020
    ទ្រាំលែងបាន ! ខាត់ សុឃីម Live វិដេអូ និយាយរឿងបង់ថ្លៃសាលាអោយកូនរៀនតាមអនឡាញ ផ្អើលទាំងថ្ងៃ

    តារាពហុជំនាញ ខាត់ សុឃីម បានធ្វើការ Live វិដេអូមួយទាំងថ្ងៃនិយាយរឿងបង់ថ្លៃសាលាអោយកូនរៀនតាមអនឡាញក្នុងសម័យកូវីដ-១៩ ទាំងដែលសាលាមិនមានការបញ្ចុះតំលៃជូននាង ហើយការរៀនតាមអនឡាញហាក់ដូចជាគ្មានប្រសិទ្ធិភាពនោះទេ។ តារាស្រីល្បីឈ្មោះរូបនេះបានរៀបរាប់ថា នាងបានបង់ថ្លៃសាលាអោយកូនចំនួន $750 ទាំងដែលសាលាកាត់បន្ថយការចំណាយរបស់ខ្លួនដូចជាថ្លៃទឹកភ្លើងជាដើម។

    អ្នកនាង ខាត់ សុឃីម ក៏បានបន្តថាចំពោះសាលាភាសាអង់គ្លេស អ្នកនាងបានបញ្ឈប់ការបង់ថ្លៃសិក្សាហើយដោយនាងបង់តែថ្លៃសិក្សាភាសាខ្មែរតែប៉ុណ្ណោះ និងបានសំណូមពរអោយសាលាបន្ធូរបន្ថយថ្លៃសាលាអោយបងប្អូនប្រជាពលរដ្ឋយើងផង។ សូមទស្សនាវិដេអូរបស់អ្នកនាង ខាត់ សុឃីម នៅខាងក្រោម៖

    សូមនិយាយពីរឿង បង់ថ្លៃសាលា បន្តិច បើមានខុសឆ្គង សូមមេត្តាអធ្យាស្រ័យផង

    Posted by ខាត់ សុឃីម on Sunday, August 30, 2020

    Share This Post: