ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បែកធ្លាយច្បាស់ៗពីអេក្រង់ការពាររបស់ Galaxy Note 9! ប្លែកត្រង់ sensor ខាងមុខបន្ដិច… (មានវីដេអូ)

    BY Khmernote Media May 30, 2018
    បែកធ្លាយច្បាស់ៗពីអេក្រង់ការពាររបស់ Galaxy Note 9! ប្លែកត្រង់ sensor ខាងមុខបន្ដិច… (មានវីដេអូ)

    សម្រាប់ឆ្នាំនេះ កំពូលស្មាតហ្វូនជំនាន់ថ្មីត្រកូល Note របស់ក្រុមហ៊ុន Samsung នឹងត្រូវបានប្រកាសចេញលក់លឿនជាងសព្វដង រីឯ Galaxy X នឹងត្រូវបានលើកដល់ឆ្នាំក្រោយឯណោះ។ ជាមួយនឹង Galaxy Note 9 ត្រូវបានគេរំពឹងថានឹងចេញលក់នាកំឡុងខែកក្កដា រឺសីហា ហើយនាពេលថ្មីៗនេះយើងទទួលបានរូបភាព និងវីដេអូថ្មីទៀតហើយដែលបង្ហាញយ៉ាងច្បាស់ពីអេក្រង់ការពាររបស់កំពូលស្មាតហ្វូននេះ។

    សម្រាប់ការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់ គឺទាក់ទងទៅនឹង sensor នាផ្នែកខាងលើតែម្ដង ពោលគឺតូចជាងមុន។ យោងតាមការបែកធ្លាយនេះ យើងអាចសន្មត់បានថា Galaxy Note 9 នឹងមានគែមលើ ក្រោមស្ដើងជាមុនទៅទៀត។ គួរបញ្ជាក់ផងដែរថា ចំពោះវីដេអូដែលយើងទទួលបាន គឺបង្ហោះដោយគេហទំព័រ SlashLeaks ដែលបង្ហាញយ៉ាងច្បាស់ពីការផ្លាស់ប្ដូរ sensor រឺអាចនឹងដាក់បន្ថែមទៀតផង។ ទោះជាយ៉ាងណា ក្រុមហ៊ុន Samsung គ្រោងនឹងណែនាំបច្ចេកវិទ្យាថ្មី TrueDepth Camera និង Face ID ដែលយើងធ្លាប់បានស្គាល់ហើយនៅលើ iPhone X។

    Galaxy Note 9 អាចនឹងត្រូវបានដាក់បង្ហាញជាផ្លូវការនាថ្ងៃទី29 ខែកក្កដា ខាងមុខនេះ ជាមួយនឹងលក្ខណៈពិសេសដូចជា RAM 8GB អង្គផ្ទុកទិន្នន័យ 512GB និងថាមពលថ្មទំហំ 4,000mAh ផងដែរ។

    Fu

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay