សុខភាព

ក្រសួងចេញតម្លៃធ្វើតេស្តរកកូវីដ១៩ទាំង ២ ដង លើជនបរទេសចូលមកកម្ពុជា

BY
Khmernote Media
September 1, 2020

​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ថែម ​ស្ដី​ពី​យន្តការ​ទូទាត់​ថ្លៃ​ធ្វើ​តេស្ត​រក​មេរោគ COVID-19 និង​ការ​បង្វែរ​ថវិកា​តម្កល់​ជូន​អ្នក​ដំណើរ​បរទេស​វិញ បន្ទាប់ពី​ការ​អនុវត្ត​វិធានការ​សុខាភិបាលរួច។ ចង់​ដឹង​លម្អិត មើល​អត្ថបទខាងក្រោម៖

– អ្នក​ដំណើរ​បរទេស​ទាំងអស់​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ COVID-19 លើក​ទី​១​ពេល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​​តម្លៃ ១០០ ដុល្លារ និង​ធ្វើ​តេស្ត​លើក​ទី​២ នា​ថ្ងៃ​ទី ១៣ តម្លៃ ១០០ ដុល្លារ នៅ​តាម​មូលដ្ឋាន​សុខភាព​ដែល​នៅ​ជិត ហើយ​ថ្លៃ​ធ្វើ​តេស្ដ​នឹង​កាត់​ចេញ​ពី​ថវិកា​តម្កល់​ទុក​នៅ​ធនាគារដៃគូ​សហការ​របស់​ក្រសួង។

– ក្រសួង​នឹង​បង្វែរ​ថវិកា​តម្កល់​នៅ​សល់​ពី​ការ​ចំណាយ​ក្នុង​ពេល​អនុវត្ត​វិធានការ​សុខាភិបាល​ជូន​សាមី​ខ្លួន​វិញ​ក្នុង​រយៈពេល ៣ ថ្ងៃ បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី​២ បញ្ជាក់​ថា​វិជ្ជមាន។

– ចំពោះ​អ្នក​ដំណើរ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ទទួល​បាន​ការ​ធានា ត្រូវ​បង់​ថ្លៃ​ធ្វើ​តេស្ត​លើក​ទី​២ មាន​តម្លៃ ១០០ ដុល្លារ​បន្ថែម​លើ​ថ្លៃ​កក់​បន្ទប់​សណ្ឋាគារ ដែល​សាមី​ខ្លួន​បាន​ជ្រើរើស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: