ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អ្នកប្រើ iPhone ទាំងអស់គួរតែដឹង! នេះគឺជាការផ្លាស់ប្ដូរ 5ចំណុចក្នុងប្រព័ន្ធដំណើរការ iOS 11.4

    BY Khmernote Media May 31, 2018
    អ្នកប្រើ iPhone ទាំងអស់គួរតែដឹង! នេះគឺជាការផ្លាស់ប្ដូរ 5ចំណុចក្នុងប្រព័ន្ធដំណើរការ iOS 11.4

    ទីបំផុត iOS 11.4 ត្រូវបានប្រកាសជាផ្លូវការហើយ ដែលមានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗជាច្រើន និងអភិវឌ្ឍន៍លើផលិតផលស៊េរីខ្ពស់របស់ក្រុមហ៊ុន Apple។ ដោយឡែក សម្រាប់ iOS ជំនាន់ថ្មីនេះគឺជាការអភិវឌ្ឍតិចតួច បើធៀបទៅនឹង iOS 11.3 ប៉ុន្ដែវាក៏នាំយកមកជាមួយនូវការផ្លាស់ប្ដូរ 5ចំណុចធំៗផងដែរ។

    1/ កម្មវិធី Messages នៅក្នុ iCloud

    ចំពោះមុខងារថ្មីនេះ គឺអនុញ្ញាតឲ្យអ្នករក្សាទុក iMessages នៅក្នុង iCloud បាន ពោលគឺបើទោះជាអ្នកផ្លាស់ប្ដូរ iPhone ប្រើ ក៏សារទាំងនោះមិនបាត់ដែរ។ ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់ Setting -> ចុចលើពាក្យថា Apple ID -> iCloud រួចបើកមុខងារ Messages -> ចូលទៅកាន់មីនុយដើមវិញ -> បើកកម្មវិធី Messages រួចធ្វើតាមការណែនាំ។

    2/ Wallpaper ថ្មី

    សម្រាប់ផលិតផល iPhone 8 និង iPhone 8 Plus ពណ៌ក្រហម គឺមាន Wallpaper ផ្ទាល់ខ្លួន ដែលគ្មាននរណាដូច ប៉ុន្ដែជាមួយនឹងប្រព័ន្ធដំណើរការ iOS ថ្មី Wallpaper ទាំងនោះត្រូវបានដាក់ឲ្យប្រើប្រាស់លើគ្រប់ iPhone ទាំងអស់តែម្ដង។ ដើម្បីប្រើមុខងារនេះសូមចូលទៅកាន់ Settings -> Wallpaper -> ជ្រើសយក Wallpaper ណាមួយដែលអ្នកស្រលាញ់ រឺងាយស្រួលបំផុត គឺទាញយក Wallpaper ក្នុងអត្ថបទនេះរួចដាក់វាលើអេក្រង់តាមរយៈកម្មវិធី Photos។

    3/ AirPlay 2, HomePod Stereo

    AirPlay 2 អនុញ្ញាតឲ្យអ្នកគ្រប់គ្រងលើអូឌីយ៉ូបានច្រើន ហើយសម្រាប់ពេលនេះ អ្នកប្រើប្រាស់អាចចាក់តន្ត្រីនៅក្នុងបន្ទប់តែមួយ រឺផ្សេងទៀតក្នុងពេលដំណាលគ្នា។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចហៅ Siri ឲ្យចាក់តន្ត្រីក្នុងបន្ទប់ណាមួយដែលអ្នកចូលចិត្តផងដែរ។

    4/ អាចប្រើប្រាស់មុខងារ ClassKit បាន

    ClassKit គឺជាមុខងារពិសេសមួយសម្រាប់គ្រូបង្រៀន ក្នុងការគ្រប់គ្រងសិស្ស ហើយសិស្សក៏អាចគ្រប់គ្រងលើកិច្ចការសាលាជាមួយនឹងកម្មវិធី Schoolwork នៅលើ iPad បានផងដែរ។ យោងតាមក្រុមហ៊ុន Apple មុខងារ ClassKit នេះអាចជួយឲ្យគ្រូបង្រៀនគ្របដណ្ដប់លើសកម្មភាពសិស្ស និងអាចណែនាំឲ្យសិស្សធ្វើសកម្មភាពណាមួយដោយគ្រាន់តែចុចម្ដងប៉ុណ្ណោះ។

    5/ ជួសជុលលើភាពអសកម្ម និងអភិវឌ្ឍន៍លើដំណើរការ

    iOS 11.4 ត្រូវបានក្រុមហ៊ុន Apple ជួសជុលលើបញ្ហានានាដែលកើតមានលើប្រព័ន្ធដំណើរការចាស់ ដូចជាមេរោគ Black-dot ជាដើម។ ដូចនេះ សម្រាប់អ្នកដែលមិនចង់ប្រឈមមុខនឹងបញ្ហានានា គឺគ្រាន់តែ Update យកប្រព័ន្ធដំណើរការថ្មីនេះជាការស្រេច។

    Fu

    ប្រភព៖ idropnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay