ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ករណីស្ត្រីលក់ Online ត្រូវប្តីចាក់សម្លាប់ ហើយប្តីសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់នោះ អ្នកនាង ខាត់ សុឃីម ណែនាំឲ្យស្រីៗនៅលីវ​ មេីលអោយមែនទែន យកមកស្រួល​ បែរមិនស្រួល​ ស្លាប់មុនអាយុ

    BY Khmernote Media September 4, 2020
    ករណីស្ត្រីលក់ Online ត្រូវប្តីចាក់សម្លាប់ ហើយប្តីសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់នោះ អ្នកនាង ខាត់ សុឃីម ណែនាំឲ្យស្រីៗនៅលីវ​ មេីលអោយមែនទែន យកមកស្រួល​ បែរមិនស្រួល​ ស្លាប់មុនអាយុ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជុំវិញករណីឃាតកម្មដ៏សាហាវនេះ អ្នកនាង ខាត់ សុឃីម តារាពហុជំនាញ បានសម្តែងការរន្ធត់ចិត្តយ៉ាងខ្លាំង។ អ្នកនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងដូច្នេះថា “យកប្តីមកជួុយ​ បំពេញចន្លោះខ្វះខាតអោយគ្នា​ សាងអនាគតរួមគ្នា ដល់ឡូវងាកចាក់​ ក​ ងាក​អារ​ ក​😬 ស្រីៗគ្នាយេីងអ្នកនៅលីវ​ មេីលអោយមែនទែន😥 យកមកស្រួល​ បែរមិនស្រួល​ ស្លាប់មុនអាយុ😫
    ថាមិនប្រញាប់ទេ​ កុំអាលអី​ អារឿងគូរនឹង​ វាមិនពុកផុយទៅណាទេ​។ ពិបាកដែរ​ មនុស្ស​ យកក្រក៍មិនប្រាកដល្អ​ មានក៍មិនប្រាកដអាក្រក់​ ដូចគូរនេះ​ ដប់ឆ្នាំ​ នៅលេីកដៃធ្វេីចឹងបាន​ ពិតជាចិត្តមនុស្សពិបាកស្មាន។ សាងបុណ្យអោយច្រេីន​ សុំជួបមនុស្សល្អៗទៅអូនៗ🙏 ចូលរួមរំលែកទុក្ខប្អូនស្រីផង​ 😔”៕

    Share This Post: