ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សេដ្ឋីឡេ ទ្រី ដាណា បញ្ចេញវិដេអូចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ជាផ្លូវការក្រោយមានការរិះគន់វិដេអូក្រៅឆាក ព្រោះយល់ច្រឡំលើរូបគាត់

    BY Khmernote Media September 5, 2020
    សេដ្ឋីឡេ ទ្រី ដាណា បញ្ចេញវិដេអូចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ជាផ្លូវការក្រោយមានការរិះគន់វិដេអូក្រៅឆាក ព្រោះយល់ច្រឡំលើរូបគាត់

    កាលពីពេលថ្មីៗនេះដែរលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីឡេវ័យក្មេងម្ចាស់ក្រុមហ៊ុន NNP និងជាម្ចាស់ហាងមាសពេជ្រ យីហោ ទ្រី ដាណា ត្រូវបានរងការរិះគន់ក្រោយលេចធ្លាយវិដេអូខ្លីមួយ ដោយមានអ្នកថតជាច្រើននាក់កំពុងថតសកម្មភាពដែលអ្នកស្រី ធ្វើការចែកទានដល់ស្ត្រីចំណាស់មួយរូប។ ក្រោយមានការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការឆ្លើយតបភ្លាមៗថា ឈុតវិដេអូខ្លីនោះគឺជាឈុតសម្តែងក្នុងបទចម្រៀងថ្មីរបស់អ្នកស្រី គឺមានចំណងជើងថា “អ្នកមានអ្នកក្រគង់មរណា”។

    មុននេះបន្តិចដែរបទចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ត្រូវបានបង្ហោះជាផ្លូវការ នៅលើទំព័រ Facebook របស់អ្នកស្រី ទ្រី ដាណា ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖

    Share This Post: