នោះ! OnePlus 6 ចេញមិនទាន់បានប៉ុន្មានផង ឥឡូវលឺសូរថាមុខងារស្កេនមុខចាញ់បោករូបថតទៀតហើយ… (មានវីដេអូ)
- May 31, 2018
មិនមែនគ្រប់ស្មាតហ្វូនទាំងអស់ដែលមានភ្ជាប់មកជាមួយនឹងមុខងារ Face ID សុទ្ធតែល្អទាំងអស់នោះទេ ពោលគឺសម្រាប់ប្រព័ន្ធដំណើរការ Android មុខងារនេះស្ថិតនៅដំណាក់កាលដំបូងនៅឡើយ ដូចគ្នាទៅនឹង Windows 10 ដែរ។ ដោយឡែក ការដោះសោរដោយប្រើមុខមិនធានាបានសុវត្ថិភាពមួយរយភាគរយទេ ហើយចំណែកឯកំពូលស្មាតហ្វូន OnePlus 6 ដែលទើបនឹងចេញលក់ប៉ុន្មានថ្ងៃមកនេះ ហាក់ដូចជាមានបញ្ហាហើយ។

ជាការពិតណាស់ ការដោះសោរស្មាតហ្វូន រឺ Laptop ដោយប្រើប្រាស់មុខបាននឹងកំពុងទទួលបានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ ប៉ុន្ដែ ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់ Hardware និង Software ជំនាន់ទាបដើម្បីចាប់យកមុខ ពោលគឺមិនមែនស្កេនបានល្អគ្រប់ជ្រុងជ្រោយដូច iPhone X របស់ក្រុមហ៊ុន Apple ឡើយដែលជាហេតុនាំឲ្យមានបញ្ហានានាកើតឡើងទាក់ទងទៅនឹងការការពារសុវត្ថិភាព។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថាមានស្មាតហ្វូន Android ច្រើនណាស់ដែលជួបនឹងបញ្ហាមុខងារស្កេនមុខនេះ ហើយ OnePlus 6 ក៏ស្ថិតក្នុងចំណោមនោះដែរ។
យោងតាមគណនី Twitter ដែលមានឈ្មោះថា @rikvdujin បានបង្ហោះវីដេអូមួយ ដោយលោកបានយកស្មាតហ្វូន OnePlus 6 មកស្កេនមុខដើម្បីដោះសោរដោយប្រើប្រាស់រូបថត ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺស្មាតហ្វូនមួយគ្រឿងនោះអាចដោះសារបានមែន។ អាចនិយាយបានថា នេះគឺជាក្ដីបារម្មណ៍មួយសម្រាប់អ្នកប្រើប្រាស់ទាក់ទងទៅនឹងមុខងារការពារសុវត្ថិភាព ហើយក្រុមហ៊ុន OnePlus ត្រូវតែរកដំណោះស្រាយឲ្យបានលឿនមុខនឹងអតិថិជនសម្ដែងការមិនពេញចិត្តខ្លាំងជាងនេះ។
I printed my face to unlock my OnePlus 6 for the lulz… it worked ¯_(ツ)_/¯ pic.twitter.com/rAVMq8JKBr
— rik (@rikvduijn) May 29, 2018
Fu
ប្រភព៖ slashgear
- Share This Post:






