ងាយស្រួលបំផុតក្នុងការទាញយកបទចម្រៀងពី YouTube ដោយមិនត្រូវការកម្មវិធីអ្វីទាំងអស់
- May 31, 2018
សម្រាប់អ្នកដែលនិយមទស្សនាវីដេអូ រឺស្ដាប់ចម្រៀងលើគេហទំព័រ YouTube នេះអាចជាដំណឹងល្អមួយសម្រាប់លោកអ្នក ដោយយើងនឹងបង្ហាញពីរបៀបទាញយកបទចម្រៀងទាំងនោះតាមវិធីសាស្ត្រងាយស្រួលបំផុត និងមិនតម្រូវឲ្យតម្លើងកម្មវិធីអ្វីទាំងអស់។

អ្វីដែលអ្នកត្រូវធ្វើ គឺដំបូងត្រូវចូលទៅកាន់គេហទំព័រនេះ convert2mp3 ដែលមានសមត្ថភាពអាចជួយអ្នកក្នុងការទាញយកចម្រៀងបាននៅលើអនឡាញតែម្ដង។ បន្ទាប់មកសូមធ្វើតាមជំហានខាងក្រោម៖
1/ ស្វែងរក URL របស់វីដេអូលើ YouTube
អ្នកអាចស្វែងរក URL វីដេអូណាមួយដែលអ្នកចង់ទាញយកនៅលើ YouTube ដោយគ្រាន់តែចុច Right-click លើវីដេអូនោះ រួចជ្រើសពាក្យថា ‘Copy video URL’។ បន្ទាប់ពីចុចលើពាក្យនោះហើយ URL នឹងត្រូវបានកូពីដោយស្វ័យប្រវត្តិ។

2/ ចូលទៅកាន់គេហទំព័រ YouTube-to-MP3 converter
អ្វីដែលអ្នកត្រូវធ្វើ គឺចុចលើ link នេះ រួច Paste URL ដែលកូពីនោះចូលទៅក្នុងប្រអប់ដោយចុច Ctrl + V ហើយចុចពាក្យថា Convert។

3/ បន្ថែមស្លាកសញ្ញា
សម្រាប់ចំណុចនេះ អាចអាចធ្វើការកែសម្រួលលើនិមិត្តសញ្ញាសម្គាល់នានាដូចជារូបភាពលើ Album និងឈ្មោះជាដើម។ ប្រសិនបើអ្នកមិនត្រូវការផ្លាស់ប្ដូរទេ គឺគ្រាន់តែចុចពាក្យថា ‘Continue’ ជាការស្រេច។

4/ ទាញយកបទចម្រៀងជា MP3
ចុងក្រោយបង្អស់ អ្នកនឹងសង្កេតឃើញមានប៊ូតុងមួយ ដែលអនុញ្ញាតឲ្យអ្នកទាញយកបទចម្រៀងនោះជា MP3។ បន្ទាប់ពីចុចលើពាក្យថា Download ចម្រៀងនឹងត្រូវបានទាញចេញមក ហើយរក្សាទុកក្នុងកុំព្យូទ័រ។

Fu
ប្រភព៖ techadvisor
- Share This Post:






