Galaxy S9 និង S9+ មិនទាន់បង្ហាញខ្លួនផង ស្រាប់តែលេចធ្លាយស្រោមទូរស័ព្ទស្មាតហ្វូននេះទៅហើយ
- February 14, 2018
នៅសល់តែប្រហែលជា២សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុន Samsung នឹងរៀបចំកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងទីក្រុង Barcelona ប្រទេសអេស៉្បាញ ហើយផលិតផលដែលគេរំពឹងថានឹងដាក់បង្ហាញនោះ គឺកំពូលស្មាតហ្វូន Galaxy S9 និង S9+។ ក្រៅពីស្មាតហ្វូនទាំង២នេះ គ្រឿង accessory មួយចំនួននឹងដាក់លក់ជាមួយនឹងស្មាតហ្វូតមួយគូនេះផងដែរ ប៉ុន្តែអ្វីគួឲ្យភ្ញាក់ផ្អើលនោះគឺថា ស្មាតហ្វូន Galaxy S9 និង S9+ មិនទាន់នឹងបង្ហាញខ្លួនផង ស្រាប់តែលេចធ្លាយរូបភាពស្រោមទូរស័ព្ទរបស់ស្មាតហ្វូនទាំងនេះបាត់ទៅហើយ។
តាមរយៈរូបភាពស្រោមទូរស័ព្ទ ដែលបានលេចធ្លាយនោះគេអាចសន្និដ្ឋានបានថា S9 និង S9+ ពិតជាមានរូបរាងដូចនឹងរូបភាព ដែលបានលេចធ្លាយកន្លងមកពិតមែន ហើយ S9 បំពាក់ដោយអេក្រង់ទំហំ 5.8-inch ហើយ S9+ ទំហំ 6.2-inch QHD+ Super AMOLED មាន RAM 6GB កាមេរ៉ាក្រោយ 12MP និងខាងមុខ 8MP (S9 កាមេរ៉ាក្រោយ០១គ្រាប់ S9+ កាមេរ៉ាក្រោយភ្លោះ) និងមានអាវក្រោះការពារទឹក និងធូលី IP68 ផងដែរ៕

សេម
ប្រភព៖ phonearena
- Share This Post:






