ការសិក្សា៖ អ្នកជួបវិបត្តិហិរញ្ញវត្ថុមានអត្រាស ម្លាប់ខ្លួនខ្ពស់ជាងអ្នកផ្សេង
- September 12, 2020
ការសិក្សាថ្មីមួយបានរកឃើញថាអ្នកជួបបញ្ហាហិរញ្ញវត្ថុប្រឈមមុខខ្ពស់នឹងការសម្លាប់ខ្លួនរហូតដល់ទៅ២០ដងខ្ពស់ជាងអ្នកដែលមិនមានបញ្ហាហិរញ្ញវត្ថុ។ សារព័ត៌មានសុខភាព Medical News Today បានចុះផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៨ ខែកញ្ញា ដោយបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវព្រមានថា ដោយសារតែបញ្ហាជំងឺរាតត្បាតបានធ្វើឲ្យមនុស្សជាច្រើនបានជួបបញ្ហាហិរញ្ញវត្ថុ ដែលកត្តានេះ អ្នកជំនាញថាជាមូលហេតុនាំឲ្យអ្នកទាំងនោះមានគំនិត ឬប៉ុនប៉ងសម្លាប់ខ្លួន ហើយបញ្ហានេះអាចនឹងកើនឡើងកាន់តែខ្ពស់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
អ្នកស្រាវជ្រាវបានអះអាងថា៖ «ការសិក្សារបស់យើងបានរកឃើញថាបញ្ហាហិរញ្ញវត្ថុគឺជាកត្តាចម្បងធ្វើឲ្យមានការសម្លាប់ខ្លួន ហើយក៏ជាបញ្ហាត្រូវយកចិត្តទុកដាក់…ហើយយើងអាចនឹងឃើញបញ្ហានេះកើតមានកាន់តែខ្ពស់នៅពេលខាងមុខ»។
ក្រុមអ្នកស្រាវជ្រាវនេះបានលើកឡើងថាអ្នកជួបវិបត្តិហិរញ្ញវត្ថុអាចប្រឈមនឹងការសម្លាប់ខ្លួនខ្ពស់ជាងអ្នកមិនមានបញ្ហារហូតដល់២០ដង។
ទោះយ៉ាងណាការសិក្សានេះបានធ្វើឡើងមុនពេលមានវិបត្តិជំងឺរាតត្បាត ដែលធ្វើឲ្យអ្នកស្រាវជ្រាវសន្និដ្ឋានថានៅពេលខាងមុខកាន់តែមានអ្នកប៉ុនប៉ងសម្លាប់ខ្លួនកាន់តែច្រើន។
គួរបញ្ជាក់ថា ការសិក្សានេះ បានវិភាគលើទិន្ន័យដែលប្រមូលពីឆ្នាំ២០០១ ដល់២០២០ និងពីឆ្នាំ២០០៤ និង២០០៥ លើយុវជនអាមេរិកចំនួន៣៤ ៦៥៣នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: